រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ីប្រកាសចង់ឈរឈ្មោះ ក្នុងការបោះឆ្នោតប្រធានាធិបតី ឆ្នាំ២០២៤

ហ្សាកាតា៖ រដ្ឋមន្ត្រីការពារជាតិនៃប្រទេសឥណ្ឌូនេស៊ី នាពេលបច្ចុប្បន្ន លោក ប្រាបូវូ ស៊ូប្យ៉ានតូ (Prabowo Subianto) ធ្លាប់បានឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី ចំនួនពីរដងរួចមកហើយ ប៉ុន្តែចាញ់ លោក ប្រធានាធិបតី បច្ចុប្បន្ន លោក ចូកូ វីដូដូ (Joko Widodo) ទាំងពីរលើក។ សម្រាប់ការបោះឆ្នោតលើកក្រោយ លោក ប្រាបូវូ ស៊ូប្យ៉ានតូ សង្ឃឹមយកឈ្នះ នេះបើយោងតាមការស្ទង់មតិ។

រដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី និងជាប្រធានគណបក្ស Gerinndra លោក Prabowo Subianto កាលពីថ្ងៃសុក្រ ១២ សីហា បានប្រកាសពីចេតនារបស់លោក ក្នុងការឈរឈ្មោះជាប្រធានាធិបតីនៅក្នុងការបោះឆ្នោតឆ្នាំ២០២៤។

លោក Subianto គឺជាអ្នកនយោបាយដំបូងគេដែលបញ្ជាក់ពីបេក្ខភាពរបស់គាត់សម្រាប់ការប្រកួតនាពេលខាងមុខ។
លោកបានធ្វើសេចក្តីប្រកាសនេះ ក្នុងអំឡុងពេលកិច្ចប្រជុំថ្នាក់ដឹកនាំថ្នាក់ជាតិរបស់គណបក្សរបស់លោក នៅមជ្ឈមណ្ឌលសន្និបាតអន្តរជាតិ Sentul ក្នុងទីក្រុង Bogor រដ្ឋ West Java ជាកន្លែងដែលសមាជិកគណបក្សបានសម្តែងនូវបំណងចង់ឱ្យលោក Subianto ឈរឈ្មោះម្តងទៀត។

លោករដ្ឋមន្ត្រីបាននិយាយថា លោកបានសិក្សា និងស្តាប់យ៉ាងយកចិត្តទុកដាក់ចំពោះសមាជិកគណបក្សរបស់លោក ដែលមានបំណងចង់ឱ្យលោកទទួលយកការតែងតាំងជាប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ីនៅឆ្នាំ ២០២៤។

លោក Subianto បាននិយាយថា “ខ្ញុំសូមប្រកាសដោយការទទួលខុសត្រូវទាំងស្រុងថា ខ្ញុំទទួលយកសំណើរបស់អ្នក ដើម្បីមានឆន្ទៈក្នុងការតែងតាំងជាបេក្ខជនប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី” ។“ដូច្នេះហើយ ខ្ញុំសូមប្រកាសថា យប់នេះ ខ្ញុំត្រៀមខ្លួនជាស្រេច ដើម្បីបន្តតស៊ូ ដើម្បីជាតិ និងប្រជាជនជាទីស្រឡាញ់របស់ខ្ញុំ»៕ ប្រភពពី CNA ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner