សត្វពស់វែកដែលជិតផុតពូជ សត្វឆ្មាព្រៃត្រូវបានដោះលែងនៅក្នុងព្រៃហាណូយ
អត្ថបទដោយ៖
លន់ សារ៉ាត
សត្វ ប្រហែល ១០០ ក្បាល ដែលត្រូវបានគេជួញដូរពីមុនត្រូវបានគេលែងចូលព្រៃវិញនៅព្រៃ Huong Son ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។
កាលពីព្រឹកថ្ងៃសៅរ៍ ទី១៣ សីហា មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃហាណូយបានដោះលែងសមាជិកនៃសត្វព្រៃចំនួនប្រាំប្រភេទនៅព្រៃប្រើប្រាស់ពិសេស Huong Son ក្នុងខណ្ឌ My Duc។
ក្នុងចំណោមនោះមានស្តេចពស់វែក ឆ្មាព្រៃ និងប្រភេទសត្វស្លាបមួយចំនួន ដែលត្រូវបានចាត់ទុកថា ជាសត្វជិតផុតពូជ និងត្រូវបានបញ្ចូលក្នុងបញ្ជីក្រហមរបស់ IUCN ។
សត្វដែលបានដោះលែង គឺត្រូវបាន រឹបអូសពីក្រុមឈ្មួញនៅភាគ ខាងជើង ប្រទេសវៀតណាម៕ ប្រភពពី VNexpress, ដោយ៖ សារ៉ាត







លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ