ថៃប្រកាសថា ខេត្ត តាមដងទន្លេ មេគង្គ មានភាគរយខ្ពស់ នឹងជួបគ្រោះ ទឹកជំនន់ ពីថ្ងៃនេះទៅ
បាងកក៖ មជ្ឈមណ្ឌលគ្រប់គ្រងទឹកជាតិ (NWCC) នៃប្រទេសថៃ បានព្រមានថា បណ្តាខេត្តដែលស្ថិតនៅតាមដងច្រាំងទន្លេមេគង្គ គួរតែប្រុងប្រយ័ត្នខ្ពស់ សម្រាប់កម្ពស់ទឹកដែលអាចកើនឡើងពី ១.០-២.០ ម៉ែត្រ ចាប់ពីថ្ងៃទី១៤-១៥ ខែសីហា។
យោងតាមសេចក្តីជូនដំណឹង ចេញផ្សាយនាថ្ងៃសៅរ៍ ទី១៣ សីហា បានឲ្យដឹងថា មានភ្លៀងធ្លាក់ជាបន្តបន្ទាប់លើខេត្តហ្លួងប្រាបាង នៃប្រទេសឡាវ កាលពីថ្ងៃទី ១១ និង ១២ សីហា។ បរិមាណទឹកដែលហូរកាត់ទំនប់សាយ បូរី (Sayaboury) ត្រូវបានគេរំពឹងថា នឹងមានពី ៩,០០០ ទៅ ១០,០០០ ម៉ែត្រគូបក្នុងមួយវិនាទី ក្នុងអំឡុងថ្ងៃទី ១៣-១៤ ខែសីហា។
ជាលទ្ធផលទឹកបន្ថែមទៀត នឹងត្រូវហូរ ចេញពីខាងក្រោម ពីទំនប់វារីអគ្គិសនី សាយ បូរី ដូច្នេះអាជ្ញាធរប្រាប់ឲ្យប្រុងប្រយ័ត្ន សម្រាប់ប្រជាពលរដ្ឋរស់នៅបណ្តាខេត្ត តាមដងទន្លេមេគង្គ ដូចជា Loei, Nong Khai, Bung Kan, Nakhon Phanom, Mukdahan និងខេត្ត Ubon Ratchathani៕ ប្រភពពីបាងកកប៉ុស្តិ៍ , ដោយ៖ សារ៉ាត


