សំពៅត្រែលក្ខណ៍ព្រះវិហារវត្តឧត្តមរតនារាម(វត្តអូរចេង) គ្រោងចំណាយថវិកាសាងសង់ ៥៩មុឺនដុល្លារ ត្រូវបានធ្វើពិធីបញ្ចុះបឋមសិលាសាងសង់ជាផ្លូវការ
អត្ថបទដោយ៖
គតិ យុត្ត
រតនគិរី ៖ សំពៅត្រែលក្ខណ៍ព្រះវិហារវត្តឧត្តមរតនារាម ហៅវត្តអូរចេង ដែលមានទំហ៊ំ ១២ម៉ែត្រx២១ម៉ែត្រ ដែលត្រូវចំណាយថវិកាសាងសង់ ៥៩មុឺនដុល្លារ ស្ថិតនៅភូមិតាអង ឃុំតាអងស្រុកកូនមុំខេត្តរតនគិរី ត្រូវបានព្រះសង្ឃ អាចារ្យ គណៈកម្មការវត្តរៀបចំធ្វើពិធីបញ្ចុះបឋមសិលាសាងសង់នាព្រឹកថ្ងៃទី១៤ខែសីហាឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកជំទាវ។
សូមបញ្ជាក់ថា នៅក្នុងឱកាសនេះ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានប្រគេន សុីម៉ងត៍ ៣០តោន ដល់ព្រះចៅអធិការវត្ត ដើម្បីទ្រទ្រង់ដល់ដំណើរការសាងសង់សំពៅត្រៃលក្ខណ៍ និងបានចែកជូនយាយជី តាជីនិងពុទ្ធបរិស័ទដែលបានចូលរួមនូវថវិកាមួយចំនួននិងក្រម៉ាម្នាក់១ផងដែរ៕ ដោយ គតិ យុត្ត






