មន្ត្រីក្រុមបក្ស ក្នុងឃុំកំពង់ពពិល ស្រុកពារាំង បានចូលរួមស្តាប់ការ ផ្សព្វផ្សាយខ្លឹមសារសន្និបាតគណបក្សប្រជាជនកម្ពុជា

ខេត្តព្រៃវែង ៖ ឯកឧត្តម គឹម វណ្ណា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកពារាំង និងជាប្រធានក្រុមការងារចុះជួយ ៤ភូមិ នៃឃុំកំពង់ពពិល កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ កន្លងទៅនេះបានចុះផ្សព្វផ្សាយខ្លឹមសារសន្និបាតគណបក្សប្រជាជនកម្ពុជា ជូនដល់ប្រធានផែនក្រុម និងសមាជិកបក្ស ក្នុងមូលដ្ឋានភូមិទាំង៤ រួមមាន ភូមិពហ៊ារ ភូមិតាំងរលាង ភូមិត្រាល និងភូមិជំនីក ។

ឯកឧត្តម គឹម វណ្ណា បានកោសរសើរ និងវាយតំលៃខ្ពស់ចំពោះ សមាជិក សមាជិកាគណបក្ស គ្រប់លំដាប់ថ្នាក់ ដែលបានបំពេញការងារបម្រើ និងការផ្តល់សេវាជូនប្រជាពលរដ្ឋនាពេលកន្លងមក ។ ជាមួយគ្នានេះដែរ ឯកឧត្តម បានបញ្ជាក់ជូនប្រជាពលរដ្ឋថា ការបោះឆ្នោត ឃុំ សង្កាត់ កន្លងមក គណបក្សប្រជាជនបានឈ្នះឆ្នោតលើសលប់ទូទាំងប្រទេស លទ្ធផលនេះសបញ្ជាក់អំពីឆន្ទៈ ទឹកចិត្តស្រឡាញ់គាំទ្រពីប្រជាពលរដ្ឋមកលើគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេច ហ៊ុន សែន ជាប្រធាន ។ អ្វីដែលធ្វើឱ្យយើងជឿជាក់ គឺទី១,បានរំដោះប្រជាពលរដ្ឋឱ្យរស់រានមានជីវិតពីរបបប្រល័យពូជសាសន៍, ទី២, បានបញ្ចប់សង្គ្រាមរ៉ាំរ៉ៃជូនប្រទេសជាតិទាំងមូល ដោយបានថែរក្សាសន្តិភាពដ៏មានតម្លៃមិនអាចកាត់ថ្លៃបានដែលធ្វើឱ្យប្រទេសជាតិមានការរីកចំរើនលើគ្រប់វិស័យ ជីវភាពប្រជាជនមានការកើនឡើង ស្របតាមសេដ្ឋកិច្ចពិភពលោកតាមរយៈនយោបាយឈ្នះ ឈ្នះ ទី៣, គឺការរំដោះប្រទេសទាំងមូលឲ្យចៀសផុតពីជម្ងឺដ៏កាចសាហាវកូវីដ19តាមរយៈការចាក់វ៉ាក់សាំងជូនមន្ត្រីរាជការ កងកម្លាំង ប្រពលរដ្ឋទូទាំងប្រទេសដោយឥតគិតថ្លៃ ។

ឯកឧត្តមប្រធានក្រុមការងាបានធ្វើការផ្តាំផ្ញើដល់ដល់អាជ្ញាធរដែនដី និងមន្រ្តីសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវអនុវត្តន៍គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ដោយត្រូវធ្វើយ៉ាងណាទប់ស្កាត់អំពើលួច ឆក់ ប្លន់ ល្បែងស៊ីសងគ្រប់ប្រភេទ ដើម្បីផ្តល់ភាពកក់ក្តៅជូនដល់ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវ ។

ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តម និងលោកជំទាវព្រមទាំងក្រុមការងារ បានយកបច្ច័យទេយ្យទានប្រគេនព្រះសង្ឃដែលគង់នៅវត្តតាំងរលាង បំពាក់សូឡែបន្ថែម តាមសំណូមពររបស់ប្រជាពលរដ្ឋ និងចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះផងដែរ ៕ ដោយ៖សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner