រដ្ឋមន្រ្តីបរិស្ថានអាល្លឺម៉ង់ចាត់វិធានការកាត់បន្ថយមហន្តរាយអេកូឡូស៊ីនៅទន្លេ Oder ក្រោយត្រីរាប់តោនងាប់មិនដឹងមូលហេតុ

ប៊ែរឡាំង៖ រដ្ឋមន្ត្រីបរិស្ថានអាល្លឺម៉ង់លោកស្រី Steffi Lemke បាននិយាយថា ករណីងាប់ត្រីដ៏ច្រើនសម្បើមនៅក្នុងទន្លេ Oder គឺជាគ្រោះមហន្តរាយបរិស្ថាន ហើយគេនៅពុំច្បាស់នៅឡើយទេ ថាតើវានឹងត្រូវការរយៈពេលប៉ុន្មានថ្ងៃ ដើម្បីស្តារទន្លេនេះឡើងវិញ។

លោកស្រី Steffi Lemke បានថ្លែងបែបនេះនៅថ្ងៃអាទិត្យសប្តាហ៍មុន នៅក្នុងសន្និសីទសារព័ត៌មានមួយជាមួយ សមភាគីប៉ូឡូញលោកស្រី Anna Moskwa បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុង Szczecin ដែលជាទីក្រុងប៉ូឡូញស្ថិតនៅតាមដងទន្លេ Oder ។ Oder រត់ពីប្រទេសឆេកទៅព្រំដែនរវាងប៉ូឡូញ និងអាល្លឺម៉ង់ មុនពេលហូរចូលទៅក្នុងសមុទ្របាល់ទិក។

ត្រីងាប់ដប់តោនត្រូវបានគេស្រង់ចេញពីទន្លេកាលពីសប្តាហ៍មុន ប៉ុន្តែលោកស្រី Mokswa បាននិយាយថា មូលហេតុនៃការងាប់ត្រីដ៏ធំនេះនៅតែមិនទាន់ត្រូវបានកំណត់នៅឡើយ។ លោកស្រីបន្តថា គិតមកទល់ពេលនេះ គ្មានការសិក្សាណាមួយបញ្ជាក់ពីវត្តមានសារធាតុពុលនោះទេ… យើងកំពុងធ្វើកោសល្យវិច្ច័យត្រី… មិនមានជាតិបារត ឬលោហធាតុពុលត្រូវបានរកឃើញនៅក្នុងទឹកទន្លេទេ។

រដ្ឋមន្ត្រីបរិស្ថានទាំងពីរបានបញ្ជាក់ថា ខណៈពេលនេះពួកគេបានផ្តោតការយកចិត្តទុកដាក់ទៅលើអ្វីដែលពួកគេអាចធ្វើបាន ដើម្បីកំណត់ការខូចខាតដល់ប្រព័ន្ធអេកូឡូស៊ីរបស់ទន្លេ។

លោកស្រី Lemke បានផ្តល់យោបល់ថា អាជ្ញាធរអាល្លឺម៉ង់មិនត្រូវបានគេជូនដំណឹងឱ្យបានលឿនគ្រប់គ្រាន់ទេ បន្ទាប់ពីត្រីងាប់ត្រូវបានរកឃើញនៅក្នុងប្រទេសប៉ូឡូញ ហើយថា ការទំនាក់ទំនងរវាងប្រទេសទាំងពីរគួរតែប្រសើរឡើង៕
ប្រភព៖ AP ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner