អនុប្រធានាធិបតីអាមេរិកគ្រោងធ្វើដំណើរទៅជប៉ុន ដើម្បីចូលរួមពិធីបុណ្យសពរបស់លោក អាបេ នាខែក្រោយ

វ៉ាស៊ីនតោន៖ ប្រភពពីរដ្ឋាភិបាលជប៉ុនបានឱ្យដឹងថា ទីក្រុងវ៉ាស៊ីនតោនកំពុងពិចារណាលើផែនការសម្រាប់អនុប្រធានាធិបតីអាមេរិកលោកស្រី ខាម៉ាឡា ហារីស ដើម្បីទៅចូលរួមពិធីបុណ្យសពថ្នាក់រដ្ឋរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស៊ីនហ្សូ នៅទីក្រុងតូក្យូ នាខែក្រោយនេះ។

បើដូចការគ្រោងទុកនោះ វានឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកស្រី ហារីស ទៅកាន់ប្រទេសជប៉ុន ក្នុងមុខតំណែងជាអនុប្រធានាធិបតីអាមេរិករបស់លោកស្រីក្នុងពេលបច្ចុប្បន្ន។ ប្រភពបន្តថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងមិនអាចចូលរួមក្នុងពិធីនៅថ្ងៃទី២៧ ខែកញ្ញាបានទេ ដោយសារបញ្ហាពេលវេលា។

ដោយឡែកមេដឹកនាំផ្សេងទៀតដែលអាចចូលរួមបាន មានដូចជាអតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា និងអតីតអធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែលឡា មឺហ្គែល។

សូមរម្លឹកផងដែរថា អតីតនាយករដ្ឋមន្រ្តីជប៉ុនលោក អាបេ ស៊ីនហ្សូ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី៨ ខែកក្កដា ខណៈពេលកំពុងថ្លែងសុន្ទរកថាយុទ្ធនាការបោះឆ្នោតនៅក្នុងទីក្រុងណារ៉ា ភាគខាងលិចប្រទេសជប៉ុន៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner