ជំនន់ទឹកភ្លៀងសម្លាប់មនុស្សយ៉ាងហោចណាស់ ៥២នាក់នៅស៊ូដង់

អាជ្ញាធរស៊ូដង់បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្សចំនួន ៥២នាក់បានស្លាប់ និង២៥នាក់រងរបួស អំឡុងពេលមានភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេសស៊ូដង់ គិតថ្ងៃអាទិត្យទី១៤ ខែសីហា ឆ្នាំ២០២២។

ទន្ទឹមនឹងនោះ ផ្ទៃដីកសិកម្មចំនួន ២១៩ ហិកតាត្រូវបានជន់លិច ផ្ទះចំនួន ៥.៣៤៥ ខ្នងត្រូវបានបំផ្លាញ និង ២.៨៦២ ខ្នងរងការខូចខាតក្នុងរដូវវស្សាបច្ចុប្បន្ននៅទូទាំងប្រទេស នេះបើយោងតាមក្រុមប្រឹក្សាជាតិសម្រាប់ការពារជនស៊ីវិល ។

រដ្ឋនៅភាគខាងជើងទន្លេនីល ស្ថិតក្នុងចំណោមរដ្ឋដែលរងផលប៉ះពាល់ខ្លាំងជាងគេ ដោយផ្ទះសរុបចំនួន ២,៧៣២ខ្នង ត្រូវបានបំផ្លាញ និងប្រហែល ៦៩០ខ្នងរងការខូចខាត ៕ ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner