បើសិនជាមានសង្គ្រាមចិនរវាងចិន និងសហរដ្ឋអាមេរិកដោយសារតៃវ៉ាន់ តើនឹងមានការខូចខាតអ្វីខ្លះ? (Video Inside)

ស្ថានការណ៍តានតឹងរវាងចិនដីគោកនិងចិនតៃវ៉ាន់ ហាក់ដូចជាមិនអាចស្ងប់ស្ងាត់បានឡើយ ។ ខណៈដែលចិនដីគោកបានប្រកាសការបញ្ឈប់សមយុទ្ធយោធាហ៊ុំព័ទ្ធកោះតៃវ៉ាន់, ក្រុមគណៈប្រតិភូសភាអាមេរិក បាននាំគ្នាធ្វើដំណើរមកកោះតៃវ៉ាន់ទៀតហើយ។ ការបន្តនាំគ្នា ធ្វើដំណើរមកកោះតៃវ៉ាន់ដោយក្រុមអ្នកធ្វើច្បាប់អាមេរិកនោះ បានទន្ទឹមនឹងការវាយតម្លៃរបស់ មន្ត្រីជំនាញយោធាអាមេរិកដែលនិយាយថាចិននឹងមិនទាន់ហ៊ានប្រើកម្លាំងវាយប្រហារដាក់ លើកងកម្លាំងសហរដ្ឋអាមេរិកក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកឡើយនាពេលនេះ។ ប៉ុន្តែបើសិនជា សង្គ្រាមរវាងចិននិងអាមេរិកប៉ះគ្នាមែនដោយសារតែរឿងកោះតៃវ៉ាន់, តើនឹងមានវិបត្តិអ្វីកើត ឡើងខ្លះ? លោក ម៉ារ យ៉ារិទ្ធិ ធ្វើសេចក្តីរាយការណ៍ជុំវិញព្រឹត្តិការណ៍នេះ

ads banner