ប្រមុខការពារជាតិអាមេរិក វិជ្ជមានកូវីដ-១៩ម្តងទៀត

វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ល្លយ៍ អូស្ទីន បានធ្វើតេស្តវិជ្ជមានជំងឹកូវីដ១៩ម្តងទៀត ប៉ុន្តែមានរោគសញ្ញាស្រាលប៉ុណ្ណោះ ហើយកំពុងបន្តបំពេញការងារពីគេហដ្ឋាន។ នេះបើតាមការបញ្ជាក់របស់លោក អូស្ទីន នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយនៅថ្ងៃចន្ទសប្តាហ៍នេះ។

ឧត្តមសេនីយចូលនិវត្តន៍មានវ័យ ៦៩ឆ្នាំរូបនេះ បានឆ្លងជំងឺកូវីដ១៩កាលពីខែមករា បន្ទាប់ពីបានចាក់វ៉ាក់សាំងបង្ការចំនួនពីរដូស និងដូសជំរុញចំនួនពីរលើក តែទោះបីជាយ៉ាងណា គាត់មិនបានផ្លាស់ប្តូរគំនិតរបស់ខ្លួនចំពោះកាតព្វកិច្ចចាក់វ៉ាក់សាំងរបស់មន្ទីរបញ្ចកោណ សម្រាប់សមាជិកយោធាទាំងអស់នោះទេ។

លោក អូស្ទីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ឥឡូវនេះដូចនៅក្នុងខែមករាដែរ គ្រូពេទ្យរបស់ខ្ញុំបានប្រាប់ខ្ញុំថា ស្ថានភាពរបស់ខ្ញុំដែលចាក់វ៉ាក់សាំងពេញលេញ រួមទាំងការចាក់ដូសជំរុញចំនួនពីរលើក គឺជាមូលហេតុដែលរោគសញ្ញារបស់ខ្ញុំមិនសូវធ្ងន់ធ្ងរជាងករណីឆ្លងផ្សេងទៀត។

ប្រមុខការពារជាតិអាមេរិករូបនេះបន្ថែមថា ការចាក់វ៉ាក់សាំងបង្ការនៅតែបន្ត ដើម្បីពន្យឺតការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងធ្វើឱ្យផលប៉ះពាល់សុខភាពរបស់យើងមិនឈឺធ្ងន់ធ្ងរ។

ការចាក់វ៉ាក់សាំងបង្ការនៅតែជាតម្រូវការផ្នែកវេជ្ជសាស្រ្តសម្រាប់កងកម្លាំងរបស់យើង… ហើយខ្ញុំបន្តលើកទឹកចិត្តអ្នកគ្រប់គ្នាចាក់វ៉ាក់សាំងបង្ការឱ្យបានពេញលេញ និងដូសជំរុញផងដែរ៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner