ថៃ៖ ក្រុងបាងកកគ្រោងទិញរថយន្តក្រុងអគ្គិសនីចំនួន៣,២០០គ្រឿង

បាងកក៖ លោក Sorapong Paitoonphong អនុលេខាអចិន្ត្រៃយ៍ទទួលបន្ទុកដឹកជញ្ជូន នៃប្រទេសថៃបាននិយាយថា អាជ្ញាធរដឹកជញ្ជូនសាធារណៈនៅទីក្រុងបាងកក (BMTA) អាចនឹងទិញឡានក្រុងអគ្គិសនី ចំនួន ៣,២០០០គ្រឿង ដើម្បីបញ្ឈប់រថយន្តក្រុង ដែលប្រើឥន្ធនៈហ្វូស៊ីល ក្នុងរយៈពេលបីឆ្នាំ។

លោកបានបន្តថា ផែនការគឺជាផ្នែកមួយនៃផែនការស្តារអាជីវកម្មឡើងវិញ របស់ BMTA ដែលនឹងត្រូវបញ្ជូនទៅគណៈរដ្ឋមន្ត្រីដើម្បីអនុម័ត ក្នុងរយៈពេលប្រហែល ពីរខែ។
ការិយាល័យគោលនយោបាយសហគ្រាសរដ្ឋ ពីមុនធ្លាប់បានណែនាំ BMTA ឱ្យពិនិត្យឡើងវិញនូវផែនការស្តារអាជីវកម្មរបស់ខ្លួនឡើងវិញ ដើម្បីបញ្ចូលបច្ចេកវិទ្យារថយន្តអគ្គិសនី។

កាលពីឆ្នាំ២០២០ អាជ្ញាធរដឹកជញ្ជូនសាធារណៈនៅទីក្រុងបាងកកបានបង្កើតផែនការទិញឡានក្រុងថ្មី ចំនួន ២៨០០គ្រឿង ដើម្បីជំនួសឡានក្រុងចាស់ ដែលវាដំណើរការលើផ្លូវចំនួន ១០៩ របស់ខ្លួន។ លោក Sorapong បានមានប្រសាសន៍ថា ផែនការដែលបានកែសម្រួល នឹងឃើញ BMTA ទិញរថយន្តក្រុងអគ្គិសនី ដើម្បីជំនួសរថយន្តក្រុងដែលមានអាយុកាលចាស់។

លោក Sorapong បានបន្តថា ទន្ទឹមនឹងនេះ ក្រុមហ៊ុនដែលទទួលបានដីសម្បទានដើម្បីរត់ផ្លូវចំនួន ៥៤ ក្នុងទីក្រុងបាងកក និងខេត្តជុំវិញ នឹងចាប់ផ្តើមជំនួសរថយន្តក្រុងរបស់ខ្លួនដោយរថយន្តក្រុងអគ្គិសនី ក្នុងខែនេះ។ នៅថ្ងៃសៅរ៍នេះ រថយន្តក្រុងអគ្គិសនីរបស់ពួកគេ នឹងចាប់ផ្តើមរត់តាមបណ្តោយផ្លូវលេខ ៨ ខណៈដែលប្រតិបត្តិករផ្សេងទៀតនឹងធ្វើតាម នៅក្នុងខែតុលា៕ ប្រភពពីបាងកកប៉ុស្តិ៍ , ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner