អបអរសាទរក្រុមកីឡាករនគរបាលជាតិកម្ពុជា ទទួលបានជ័យជំនះ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោល មិត្តភាព នគបាលថៃ និង កម្ពុជា លើកទី១ ឆ្នាំ២០២២

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ បានដឹកនាំកីឡាករកម្ពុជា ចំនួន២៤រូបចូលរួមព្រឹត្តិការណ៍កីឡាវាយកូនគោល ប្រពៃណី លើកទី១រវាងនគរបាលថៃ និងនគរបាលកម្ពុជា នៅ ទីលានវាយកូនហ្គោល CHATRIUM GOLF RESORT SOI DAO, ខេត្តចន្ទបូរី ព្រះរាជាណាចក្រថៃ នាថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២២។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានមានប្រសាសន៍ថា ការប្រកួតនេះបង្កើតឡើងក្នុងគោលបំណងផ្សារភ្ជាប់រិតចំណងមិត្តភាព សាមគ្គីភាព រវាងនគរបាលព្រះរាជាណាចក្រថៃ និងនគរបាលព្រះរាជាណាចក្រកម្ពុជា ឲ្យកាន់តែមានភាពស្និទ្ធស្នាលបន្ថែមទៀត។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានគូសបញ្ជាក់ទៀតថា កម្ពុជានឹងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះការប្រកួតលើកទី២ ដែលគ្រោងនឹងរៀបចំនៅអំឡុង ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។
ឯកឧត្តម ស ថេត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំ និងក្រុមកីឡាករថៃដែលបានរៀបចំទទួលស្វាគមន៏យ៉ាងកក់ក្តៅដល់កីឡាករកម្ពុជា អស់រយៈពេលបីថ្ងៃ ដែលបានញាំងឲ្យព្រឹត្តិការណ៍មួយនេះ ពោរពេញដោយអនុស្សាវរីយ៍ និងអត្ថន័យជាប្រវត្តិសាស្ត្រផងដែរ។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោល មិត្តភាព នគបាលថៃ និងកម្ពុជា លើកទី១ ឆ្នាំ២០២២ ភាគីកម្ពុជា ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ ដឹកនាំកីឡាករ២៤រូប រីឯភាគីថៃដឹកនាំដោយ លោ ស៊ិតធិផុន គ្រុឌណាត (Sithiphon Krudnat) ប្រធានសហព័ន្ធកីឡាវាយកូនគោលប្រចាំខេត្ត CHANTHABURI ជាលទ្ធផល ក្រុមកីឡាករកម្ពុជាបានទទួលជ័យជំនះលើកីឡាករថៃ៕ជាវ ចន្ធូ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner