កំពស់ទឹកស្ទឹងសែនខេត្តព្រះវិហារកាន់តែកើនឡើង (Video Inside)
អត្ថបទដោយ៖
Apsara Net
កំពស់ទឹកស្ទឹងសែន និងតាមដងទន្លេមេគង្គនៅក្នុងខេត្តព្រះវិហារបានហក់ឡើងខ្លាំង ខណៈ ដែលអភិបាលខេត្តលោក គីម រិទ្ធី បានអំពាវនាវដល់ពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់។ គិតត្រឹមថ្ងៃទី១៥ខែសីហា ឆ្នាំ២០២២, ទឹកស្ទឹងសែនក្នុងក្រុងព្រះវិហារមានកម្ពស់ ១១ម៉ែត្រ ០៨ ដែលកម្ពស់ទឹកប្រកាសអាសន្ន គឺ ១១ម៉ែត្រ៥០ ។
អភិបាលខេត្តព្រះវិហារបានថ្លែងថា ទឹកស្ទឹងសែននឹងហក់ឡើងខ្លាំងលឿន អាចឈានទៅដល់កម្រិតមួយបង្កឲ្យមានការលិចលង់ ។ លោកបានបញ្ជាក់នូវការត្រៀមសម្ភារៈដើម្បីបង្ការសង្គ្រោះ ក្នុងហេតុការណ៍ជន់លិច។ រដ្ឋបាលខេត្ត បានជូនដំណឹងដល់ ប្រជាពលរដ្ឋ ក្នុងខេត្តទាំងអស់ ដែលកំពុងតែរស់នៅតាម តំបន់ទំនាប មេត្តាប្រុងប្រយ័ត្នខ្ពស់ និងស្វែងរកទីទួលមានសុវត្ថិភាពដែលនៅជិតដើម្បីចៀស វាងកើតមានឡើងនូវគ្រោះថ្នាក់ផ្សេងៗ ។