ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ ទទួលរងជំនន់ទឹកភ្លៀង (Video Inside)
តំបន់ទំនាបមួយចំនួនក្នុងស្រុកម៉ាឡៃនៃខេត្តបន្ទាយមានជ័យ បានរងនឹងជំនន់ទឹកភ្លៀង ។ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ លោក យឹម ប៊ុនរ៉ុម បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី១៦ ខែសីហា ទឹកភ្លៀងបានបង្ករឱ្យតំបន់ទំនាបមួយចំនួន នៅស្រុកម៉ាឡៃ បានរងការលិចលង់ ជាពិសេសស្ថិតនៅត្រង់ចំណុចអូរស្ពានដែក ។
លោកប្រធានមន្ទីរបានបញ្ជាក់ថាជំនន់ទឹកភ្លៀងនេះទោះបីមិនទាន់ធ្ងន់ធ្ងរ ប៉ុន្តែទឹកបានហូរ ចូលមកក្នុងភូមិនិងលិចកន្លែងដេករបស់សត្វពាហនៈថែមទៀត។
យោងតាមការព្យាករណ៍ក្រសួងធនធានទឹក និងឧតុនិយម ក្នុងសប្ដាហ៍ទៅមុខទៀតនេះ បាតុភូត ភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅតែបន្ដកើតមាន ខណៈកម្ពុជាបានទទួលរងនូវឥទ្ធិពល ពីជ្រលង នៃប្រព័ន្ធសម្ពាធទាប (TCZ) ដែលអូសបន្លាយកាត់លើភាគខាងជើងប្រទេសថៃឡាវ, វៀតណាម ភ្ជាប់ទៅនឹងសម្ពាធទាបសកម្មមួយនៅភាគខាងលើសមុទចិនខាងត្បូង រួមជាមួយ នឹងខ្យល់ មូសុងនិរតីបក់ពីមធ្យមទៅបង្គួរផងដែរ ។