ប្រមុខការពារជាតិរុស្ស៊ីអះអាងថា មិនចាំបាច់ប្រើអាវុធនុយក្លេអ៊ែរក្នុងសង្គ្រាមអ៊ុយក្រែនទេ

ម៉ូស្គូ៖ រដ្ឋមន្ត្រីការពារជាតិលោក សឺហ្គេ ស៊យហ្គូ បានថ្លែងក្នុងសន្និសីទសន្តិសុខនៅទីក្រុងម៉ូស្គូ ក្នុងថ្ងៃអង្គារសប្តាហ៍នេះថា រុស្ស៊ីមិនមានគោលដៅណាមួយត្រូវប្រើអាវុធនុយក្លេអ៊ែរក្នុងសង្គ្រាមនៅអ៊ុយក្រែននោះទេ ដូច្នេះការអះអាងថា រុស្ស៊ីអាចប្រើប្រាស់អាវុធប្រល័យលោកក្នុងប្រតិបត្តិការយោធាដែលកំពុងបន្តរបស់ខ្លួន គឺមិនទំនងទាល់តែសោះ។

លោក ស៊យហ្គូ បន្តថា ការប្រើប្រាស់អាវុធនុយក្លេអ៊ែរត្រូវបានដាក់កម្រិតសម្រាប់តែភាពអាសន្នប៉ុណ្ណោះ ដូចដែលបានលើកឡើងនៅក្នុងគោលការណ៍ណែនាំរបស់រុស្ស៊ីដែលមានជាសាធារណៈ ហើយថា អាវុធប្រភេទនេះគឺមានន័យថា ជាការរារាំងប្រឆាំងនឹងការឈ្លានពានរបស់បរទេស។

លោក ស៊យហ្គូ បន្ថែមថា ការអះអាងពីលទ្ធភាពនៃការប្រើប្រាស់អាវុធគីមីនៅអ៊ុយក្រែន គឺមិនទំនងទាល់តែសោះ ចាប់តាំងពីរុស្ស៊ីបានបំផ្លាញឃ្លាំងស្តុករបស់ខ្លួន នៅក្នុងកិច្ចខិតខំប្រឹងប្រែងដែលត្រូវបានបញ្ចប់ក្នុងឆ្នាំ ២០១៧។ លោកថា ការចោទប្រកាន់មិនពិតនៃការវាយប្រហារបែបនេះ ត្រូវបានប្រើប្រាស់ដោយក្រុមដែលគាំទ្រដោយលោកខាងលិចនៅក្នុងប្រទេសស៊ីរីនាពេលកន្លងមក។

ប្រមុខការពារជាតិរុស្ស៊ីរូបនេះ បានសង្កត់ធ្ងន់ទៀតថា ស្ថានភាពជាមួយនឹងការកាត់បន្ថយ និងការគ្រប់គ្រងអាវុធយុទ្ធសាស្ត្រ គឺស្ថិតក្នុងចំណុចលំបាកមួយ ដោយសារតែការប្រឈមមុខគ្នាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner