អធិការនគរបាលខណ្ឌទួលគោក ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ភ្នំពេញ ៖ លោកវរសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្តីពីការបង្កើតក្រុមការងារប្រតិបត្តិការ ទប់ស្កាត់ និងបង្រ្កាបក្រុមធ្វើសកម្មភាពចាប់ឃាត់ខ្លួន ប្រជាពលរដ្ឋបែបអនាធិបតេយ្យ។

លោកអធិការនគរបាលខណ្ឌ បានឱ្យដឹងថា ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ទើបនៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ លោកបានដឹកនាំកិច្ចប្រជុំនេះឡើង ដោយមានការចូលរួមពីលោកនាយរងការិយាយល័យទទួលផែនការងារជំនាញ លោកអធិការរងទទួលផែនការងារជំនាញ លោកនាយផ្នែក លោកនាយរងផ្នែក និងមន្រ្តីពាក់ព័ន្ធមួយចំនួន។

លោកអធិការខណ្ឌ បានបន្តឱ្យដឹងទៀតថា ក្នុងកិច្ចប្រជុំនេះ ក្នុងគោលបំណងផ្សព្វផ្សាយសេចក្តីសម្រេចរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្តីពីការបង្កើតក្រុមការងារប្រតិបត្តិការ ទប់ស្កាត់ និងបង្រ្កាបក្រុមធ្វើសកម្មភាពចាប់ឃាត់ខ្លួន ប្រជាពលរដ្ឋបែបអនាធិបតេយ្យ៕ ដោយ៖ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner