គម្រោងដែលឈ្នះពានរង្វាន់អន្តរជាតិ Urban Village Phase II សម្ពោធដាក់លក់ប្លុកចុងក្រោយ
ភ្នំពេញ៖ Urban Village គឺជាគម្រោងខុនដូដំបូង និងតែមួយ គត់ក្នុងប្រទេសកម្ពុជា ដែលបានទទួលពានរង្វាន់ “គម្រោងអភិវឌ្ឍន៍ ខុនដូល្អបំផុតនៅអាស៊ី”។ គម្រោងដែលឈ្នះពានរង្វាន់ច្រើនជាង 30មួយនេះ បានក្លាយទៅគម្រោងដែលលក់ដាច់បំផុត ហើយ បានលក់អស់ជាង ២,៥០០យូនីតមកហើយ។
ប្លុកចុងក្រោយបង្អស់ Block E ទើបតែត្រូវបានបើកសម្ភោធ លក់ ជាផ្លូវការកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ ក្នុងអំឡុងពិព័រណ៍ ម្ហូបអាស៊ីដ៏ធំបំផុតនៅកម្ពុជានៅគម្រោង Urban Village & Factory Phnom Penh រាជធានីភ្នំពេញ។
ប្លុកចុងក្រោយ Block E របស់គម្រោងបែបសហគមន៍មួយនេះ ផ្តល់ជូននូវលក្ខណៈពិសេសជាច្រើន រួមមានកន្លែងទទួលភ្ញៀវកម្ពស់ ៦ម៉ែត្រ ដែលមានទំហំធំ និងទូលាយ។
ថ្លែងក្នុងពិធីសម្ពោធយូនីតថ្មីក្នុង Block E នេះ លោកស្រី ខាតធើរីន ចាន់ (Catherine Chan) ស្ថាបនិក និងនាយកប្រតិបត្តិគម្រោង Urban Village & Factory Phnom Penh បានមានប្រសាសន៍ថា ថ្ងៃនេះ យើងសម្ពោធអគារចុងក្រោយ Tower Phase 2 Block E! គម្រោង Urban Village & Factory Phnom Penh គឺជា គម្រោងដ៏ពិសេសមួយ គឺមានទីតាំងល្អដែលធ្វើដំណើរ៥នាទី ពីផ្សារទំនើបធំៗដូចជា 271 Mega Mall, Aeon Mall ហើយមានទីតាំងនៅទីប្រជុំជនផ្ទៃដីប្រមាណ៧.៦ហិកតា ហើយអាចធ្វើដំណើរបាន២ផ្លូវ តាមមហាវិធីសម្តេច ហ៊ុន សែន និងផ្លូវជាតិលេខ២។
លោកស្រីស្ថាបនិកបន្ថែមថា គម្រោង Urban Village បានបំពាក់នូវគ្រឿងបរិក្ខារស្តង់ដារពិភពលោក រួមមានសួនសត្វចញ្ចឹមធំបំផុត ហាងកាហ្វេ ភោជនីយដ្ឋានអន្តរជាតិ សាលាតន្ត្រី សាលារាំ និងច្រើនទៀត។ គម្រោង Urban Village ក៏ស្ថិតនៅជាប់មជ្ឍមណ្ឌលច្នៃប្រឌិតធំជាងគេនៅអាស៊ីអាគ្នេយ៍ Factory Phnom Penh ដែលបង្ករនូវភាពងាយស្រួលសម្រាប់អ្នកស្នាក់នៅ ដើម្បីធ្វើការ រីករាយជាមួយនឹង ឧទ្យានលោត ឬ Trampoline Park សួនស្គី សាលសិល្បៈ និងកន្លែងធ្វើការរួមដ៏ធំបំផុត ព្រមទាំង ភោជនីយដ្ឋាន អន្តរជាតិជាច្រើនទៀតផងដែរ។
សូមជម្រាបថា គម្រោង Urban Village & Factory Phnom Penh បានក្លាយជាកន្លែងរៀបចំព្រឹត្តិការណ៍ដ៏ពេញនិយមបំផុត ដោយបាន ទាក់ទាញមនុស្សរាប់សែននាក់ឲ្យមកចូលរួមទស្សនា។
លើសពីនេះទៅទៀត សហគមន៍ក្នុងទីក្រុងដ៏ធំមួយនេះ បានរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យជាច្រើនទៀតរួមមានកម្មវិធីម្ហូប Food Fiesta កម្មវិធី Octoberfest កម្មវិធី Tuk Tuk Halloween កម្មវិធី Christmas Weekend ហើយនឹងផ្សារចុងសប្តាហ៍ដែលរៀបចំឡើង ជារៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ៕ ដោយ៖ ទីណា

















