ប្រធានក្រុមប្រឹក្សាភិបាល នៃ សាកលវិទ្យាល័យ ភូមិន្ទ ភ្នំពេញ ជួប ពិភាក្សា ជាមួយសមភាគី កូរ៉េ

ភ្នំពេញ៖ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិង កីឡា និង ជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យភូមិន្ទ ភ្នំពេញបានដឹកនាំប្រតិភូ នៃគណៈគ្រប់គ្រងសាកលវិទ្យាល័យភូមិន្ទ ភ្នំពេញនិង មហាវិទ្យាល័យវិស្វកម្មនិងមហា វិទ្យាល័យ សិក្សាអភិវឌ្ឍជួបពិភាក្សាជាមួយសមភាគីកូរ៉េ នៅអំឡុងទស្សនកិច្ចរបស់លោកនៅប្រទេសកូរ៉េពីថ្ងៃទី១៧ដល់ទី២២ ខែ សីហា ឆ្នាំ២០២២នេះ ។

ក្នុងអំឡុង ពេល នៃ ដំណើរ ទស្សន កិច្ច នេះ ប្រតិភូ ក្រសួង និង សាកលវិទ្យាល័យ បាន ជួប សម្តែង ការ គួរ សម ជាមួយ សមភាគី កូរ៉េ ក៏ ដូច ជា បាន ពិនិត្យ មន្ទីរ ពិសោធន៍ ប្រព័ន្ធ គ្រប់គ្រង ការសិក្សា បណ្ណាល័យ និង បាន ជួប ជាមួយ និស្សិត កម្ពុជា ដែល កំពុង មាន វត្តមាននៅក្រុងក្វាងជូ។

គួរបញ្ជាក់ថា មហាវិទ្យាល័យ វិស្វកម្ម នៃ សាកល វិទ្យាល័យ ភូមិន្ទ ភ្នំពេញបានទទួល និង ត្រៀមអនុវត្តគម្រោង អភិវឌ្ឍ ថ្មី មួយ ដោយ មាន ការ គាំ ទ្រ ពី ទី ភ្នាក់ងារ KOICA នៃ សាធារណរដ្ឋ កូរ៉េ ដោយ មាន កិច្ច សហការ ជាមួយ វិទ្យាស្ថាន វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា ក្វាងជូ (Gwangju Institute of Science and Technology) ដើម្បី បង្កើត កម្មវិធីសិក្សា ស្តី ពី “វិស្វកម្ម បរិស្ថាន”។

គួរ បញ្ជាក់ ដែរ ថា តាម រយៈ គម្រោង អភិវឌ្ឍ ថ្មី មួយ នេះ សាកលវិទ្យាល័យ ភូមិន្ទ ភ្នំពេញ នឹង មាន កម្មវិធីសិក្សា ថ្នាក់ បរិញ្ញាបត្រ និង អនុបណ្ឌិត ជំនាញ វិស្វកម្ម បរិស្ថាន មន្ទីរ ពិសោធន៍ វិទ្យាសាស្រ្ត ការ កសាង សមត្ថភាព សាស្ត្រាចារ្យ ការ ស្រាវជ្រាវ រួមគ្នា ក៏ ដូចជា ឱកាស សម្រាប់ ការ ផ្លាស់ ប្តូរ និស្សិត៕ ដោយ៖រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner