Mane រកបាន២គ្រាប់ជួយ Bayern យកឈ្នះ Bochum ៧-០ កាលពីយប់មិញ
អត្ថបទដោយ៖
ចាន់ វិចិត្រ
Sadio Mane រកបាន២គ្រាប់ជួយអោយក្លឹប Bayern Munich យកឈ្នះក្រុម Bochum លទ្ធផល ៧-០ ក្នុង ការប្រកួតសប្ដាហ៍ទី៣ នៃ ក្របខណ្ឌ Bundesliga កាលពីយប់មិញ។
នៅវគ្គទីមួយ Bayern រក បាន៤គ្រាប់ ធ្វើបានដោយ ខ្សែបម្រើប្រយុទ្ធ Leroy Sane, Sadio Mane, Kingsley Coman និង ខសែ ការពារ Matthijs De Ligt។ លុះដល់វគ្គទី២ ក្រុម របស់លោក Julian Nagelsmann រកបាន ៣ គ្រាប់ បន្ថែមទៀត។ នាទី ៦០ Mane បន្ថែមគ្រាប់ទី២ ក្នុង ខណៈ Gamboa របស់ Bochum ធ្វើចូលទីខ្លួនឯង មួយគ្រាប់ហើយ Gnabry ជា អ្នករកបានគ្រាប់ទី៧ ឲ្យ Bayern។
គួរបញ្ជាក់ថា ឆ្លងកាត់៣ប្រកួត ក្នុងលីគ Bayern ឈ្នះទាំង ៣ មាន៩ពិន្ទុ ឈរលេខ១ ៕ ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។