គ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេស កើតឡើង ៨លើក បណ្តាលឱ្យមនុស្សស្លាប់ ៨នាក់ និងរបួស ៩នាក់ នៅថ្ងៃទី២២ ខែសីហានេះ
អត្ថបទដោយ៖
ងីម ឆៃហួត
ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស បើគិតត្រឹមអាទិត្យថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ បណ្តាលឱ្យមនុស្សស្លាប់ ៨នាក់ (ស្រី ១នាក់) របួសធ្ងន់ ៥នាក់ និងរបួសស្រាល ៤នាក់ ។ ដូច្នេះ សូមធ្វើដំណើរប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ជានិច្ច ។
យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេសកម្ពុជា ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា គ្រោះថ្នាក់ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរបួសចំនួន ១៧នាក់ គឺកើតឡើងដោយសារការប៉ះទង្គិចគ្នា ចំនួន ៨លើក។
ជាមួយគ្នានោះ នាយកដ្ឋាន ក៏សូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ ទាំងអស់គ្នា សូមធ្វើដំណើរ ប្រកាន់ខ្ជាប់ នូវច្បាប់ចរាចរណ៍ជានិច្ច៕ ដោយ៖ ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។