ជប៉ុនគ្រោងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរជំនាន់ថ្មី ចំពោះមុខការកើនឡើងនៃតម្លៃថាមពល
អត្ថបទដោយ៖
លន់ សារ៉ាត
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ្វូមីអុ គ្រោងនឹងប្រកាសដាក់ចេញបទបញ្ជាថ្មីមួយពាក់ព័ន្ធនឹងការអភិវឌ្ឍ និងការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ ជំនាន់ថ្មី នៅចំពោះមុខការកើនឡើងនៃតម្លៃថាមពលនៅក្នុងស្រុក។
លោក គីស៊ីដា ត្រូវបានគេរំពឹងថានឹងប្រកាសពីផែនការថ្មីខាងលើ នៅក្នុងសន្និសីទ Green Transformation (GX) ដែលនឹងត្រូវប្រព្រឹត្តទៅ នៅថ្ងៃពុធទី២៤ ខែសីហានេះ ។
គួរបញ្ជាក់ថា ប្រជាជនជប៉ុនភាគច្រើន បានសម្ដែងការប្រឆាំងជំទាស់ទៅនឹងការបើកដំណើរការឡើងវិញ ឬសាងសង់រោងចក្រនុយក្លេអ៊ែរថ្មី អស់រយៈពេលជាច្រើន ឆ្នាំមកហើយ បន្ទាប់ពីមានមហន្តរាយនុយក្លេអ៊ែរ Fukushima។ ប៉ុន្តែបច្ចុប្បន្ន គំនិតជំទាស់នេះមានការថយចុះ ដោយសារតែតម្លៃថាមពល ជាពិសេសប្រេងឥន្ធនៈ កំពុងឡើងថ្លៃ៕ ប្រភពពី Nikkei ដោយ៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ