តួកគីចោទលោកខាងលិចថា ចង់ឱ្យសង្គ្រាមអ៊ុយក្រែនអូសបន្លាយពេល

អង់ការ៉ា ៖ រដ្ឋមន្រ្តីការបរទេសតួកគីលោក ម៉េវលូត ខាវូសូលូ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នៅថ្ងៃអង្គារសប្តាហ៍នេះថា ប្រទេសលោកខាងលិចមួយចំនួនមិនមានបំណងចង់ឃើញការបញ្ចប់ជម្លោះអ៊ុយក្រែននោះទេ ហើយថែមទាំងកំពុងចាត់វិធានការដើម្បីបង្អាក់កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ ដោយមានអង្គការសហប្រជាជាតិ និងតួកគីជាអ្នកសម្របសម្រួល ដែលត្រូវបានចុះហត្ថលេខាដោយរុស្ស៊ី និងអ៊ុយក្រែន ។

លោក ខាវូសូលូ បានបញ្ជាក់យ៉ាងដូច្នេះថា ប្រទេសលោកខាងលិចមួយចំនួនចង់ឱ្យសង្រ្គាមបន្ត… វាមិនត្រឹមតែជាសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែក៏មានសមាជិកណាតូមួយចំនួនតូចផងដែរ។ ក្រៅពីនេះ លោកមិនបានលើកឡើងពីរដ្ឋជាក់លាក់ណាមួយឡើយ។ ជាមួយគ្នានេះ ក៏មានអ្នកដែលចង់បំផ្លាញកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិផងដែរ… អាមេរិកមិនមានអ្វីពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែងទាំងនេះទេ ហើយតាមពិតវាមានប្រយោជន៍ ។

លោក ខាវូសូលូ បន្ថែមថា ការចូលរួមចំណែករបស់សហរដ្ឋអាមេរិកមានដូចខាងក្រោម៖ ការដករបាំងនាំចេញសម្រាប់ជីរុស្ស៊ី, ការបើកកំពង់ផែ, ការដកការរឹតបន្តឹងលើប្រតិបត្តិការធនាគារជាដើម ប៉ុន្តែប្រទេសមួយចំនួនមកពីអឺរ៉ុបបែរជាចង់បំផ្លាញវាទៅវិញ។ ទោះបីជាយ៉ាងណា លោកថា តួកគីនឹងនៅតែបន្តធ្វើការ ដើម្បីធ្វើឱ្យប្រាកដថា កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិត្រូវបានរក្សា៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner