ប្រជាជនហៃទីរាប់ពាន់នាក់ បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មទូទាំងប្រទេស តវ៉ាប្រឆាំងនឹងកំណើនអសន្តិសុខ និងតម្លៃទំនិញប្រើប្រាស់ដោយទាមទារឱ្យលោកនាយករដ្ឋមន្រ្តី Ariel Henry ចុះចេញពីដំណែង
អត្ថបទដោយ៖
AMS OneMinute
ប្រជាជនហៃទីរាប់ពាន់នាក់ បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មទូទាំងប្រទេស តវ៉ាប្រឆាំងនឹងកំណើនអសន្តិសុខ និងតម្លៃទំនិញប្រើប្រាស់ដោយទាមទារឱ្យលោកនាយករដ្ឋមន្រ្តី Ariel Henry ចុះចេញពីដំណែង ខណៈធនាគារកណ្ដាលរបស់ប្រទេសនិយាយថា អតិផរណាបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ១០ ឆ្នាំ។
ក្រុមបាតុការមានការខឹងសម្បារចំពោះការកើនឡើងនៃកង្វះប្រេងសាំង និងប្រេងម៉ាស៊ូត ខណៈលោក Henry បរាជ័យក្នុងការបង្រ្កាបក្រុមអ្នកលេងដែលបង្កើនឧក្រិដ្ឋកម្ម – Reuters