គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បើកកិច្ចប្រជុំដើម្បីពិភាក្សាការត្រៀមលក្ខណៈរៀបចំពិធីបុណ្យប្រពៃណីជាតិ ប្រពៃណីសាសនា ទិវាបុណ្យជាតិ និងទិវាបុណ្យអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅក្នុង ខែកញ្ញា ខាងមុខនេះ
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បើកកិច្ចប្រជុំដើម្បីពិភាក្សាការត្រៀមលក្ខណៈរៀបចំពិធីបុណ្យប្រពៃណីជាតិ ប្រពៃណីសាសនា ទិវាបុណ្យជាតិ និងទិវាបុណ្យអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅក្នុង ខែកញ្ញា ឆ្នាំ២០២២ ខាងនុខនេះ។ កិច្ចប្រជុំនេះ ធ្វើឡើង នៅព្រឹកថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២២ នៅសាលប្រជុំគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ក្រោមអធិបតីភាព ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អគ្គលេខាធិការរង តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តបន្ទាយមានជ័យ ជាច្រើន ។
ថ្លែងនៅក្នុងឱកាសនៃកិច្ចប្រជុំនេះ ឯកឧត្តម ឈិន កេតនា បានលើកឡើងនូវរបៀបវរៈសំខាន់ៗនៅក្នុងពេលខាងមុខ ដែលតម្រូវអោយសមាជិកនៃអង្គប្រជុំដែលពាក់ព័ន្ធ មកពីបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធ យកទៅរាយការណ៍បន្ត ដើម្បីអោយការអនុវត្តន៍ ការងារភារកិច្ចតួនាទីរបស់សាមីក្រសួង ប្រកបដោយភាពរលូន និងត្រឹមត្រូវទៅតាមអ្វីដែលកិច្ចប្រជុំបានសម្រេចនិងឯកភាពយក។
ឯកឧត្តម ក៏បានសំណូមពរទៅដល់ក្រសួងស្ថាប័ន ដែលជាមីអង្គភាពទទួលខុសត្រូវអនុវត្តនូវតួនាទី ភារកិច្ច សំខាន់ៗ កត់ត្រានូវរាល់ចំណុចសំខាន់ និងតួនាទីទំនួលខុសត្រូវរបស់ អង្គភាព និងរាយការណ៍ ទៅតាមកកិច្ចប្រជុំដែលបានធ្វើការបែងចែកតួនាទី ភារកិច្ច បានលើកឡើង និងចាត់តាំងឱ្យទទួលបានលទ្ធផល្អប្រសើរ ។
គួរបញ្ជាក់ថា កិច្ចប្រជុំដែលដឹកនាំដោយឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានផ្តោតជាសំខាន់ទៅលើ កម្មវិធីនៅខែកញ្ញាខាងមុខនេះរួមមាន
១. ទិវាអក្ខរកម្មជាតិ ៨កញ្ញា ឆ្នាំ២០២២
២. ទិវាសន្តិភាពអន្តរជាតិលើកទី ២០ ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២២
៣.ខួបលើកទី ២៩ ទិវាប្រកាសរដ្ឋធម្មនុញ្ញ ២៤ កញ្ញាឆ្នាំ២០២២
៤.ការរៀបចំពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី ១១ ដល់ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២២ និងពិធីបុណ្យកឋិនទានចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃ ១៥កើត ខែកត្តិកត្រូវនឹងថ្ងៃទី ១១ ខែតុលា ដល់ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២២ ៕ ដោយ ង៉ាន់ ទិត្យ