សេដ្ឋកិច្ចថៃត្រូវបានព្យាករណ៍ថា នឹងកើនឡើងប្រហែល ៣% នៅឆ្នាំនេះ
អត្ថបទដោយ៖
លន់ សារ៉ាត
បាងកក៖ ទេសាភិបាលធនាគារកណ្តាលថៃបាននិយាយ នាថ្ងៃទី២៤ ខែសីហានេះថា សេដ្ឋកិច្ចរបស់ប្រទេសថៃត្រូវបានគេរំពឹងថា នឹងកើនឡើងប្រហែល ៣ភាគរយ នៅឆ្នាំ២០២២នេះ ។
ប្រភពថា នឹងបន្តមានកំណើនប្រហែល ៤ ភាគរយ នៅឆ្នាំ២០២៤ ដែលកំណើនបែបនេះ គឺស្របពេលដែលមានឱកាសទាប នៃការដំឡើងអត្រាការប្រាក់យ៉ាងធ្ងន់ធ្ងរ ។
ប្រាក់ បាត មានការប្រែប្រួល ប៉ុន្តែមិនមានចលនាមូលធនមិនធម្មតាទេ ហើយធនាគារកណ្តាលនឹងចាត់វិធានការចំពោះការផ្លាស់ប្តូរលើសលប់នៃរូបិយប័ណ្ណនេះទេ ទេសាភិបាលធនាគារកណ្តាល Sethaput Suthiwartnaruput បានប្រាប់អ្នកយកព័ត៌មាន នៅខាងក្រៅវេទិកាធុរកិច្ចមួយ៕ ប្រភពពី CNA ដោយ៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ