មនុស្សស្លាប់ ១៧០នាក់ និងរបួស ២៥០នាក់ដោយសារគ្រោះទឹកជំនន់ដ៏អាក្រក់នៅអាហ្វហ្គានីស្ថាន

កាប៊ុល៖ អាហ្វហ្គានីស្ថានបានប្រឈមមុខនឹងគ្រោះទឹកជំនន់ដ៏ធំចាប់តាំងពីខែកក្កដាកន្លងមក ដែលបានសម្លាប់ជីវិតមនុស្សយ៉ាងហោចណាស់ ១៧០នាក់ក្នុងរយៈពេលមួយខែកន្លងមកនេះ និង ២៥០នាក់ផ្សេងទៀតរងរបួស ។

ភ្លៀងធ្លាក់ខ្លាំងនៅភាគខាងកើតនៃប្រទេសអាហ្វហ្គានីស្ថាន បានបង្កជាគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរឆក់យកជីវិតមនុស្សប្រហែល ២០នាក់នៅក្នុងខេត្តឡូហ្គា ជាកន្លែងដែលផ្ទះសម្បែងពួកគេរងការបំផ្លិចបំផ្លាញ រួមទាំងសត្វពាហណៈ និងដីស្រែចម្ការ ហើយគ្របដណ្តប់ផ្លូវ និងអគារដោយភក់។ អ្នកស្រុកជាច្រើនដែលបានបាត់បង់ផ្ទះសម្បែងរបស់ពួកគេ បានទៅជ្រកកោននៅបរិវេណសាលារៀនមួយកន្លែង។

គួរបញ្ជាក់ថា អាហ្វហ្គានីស្ថានបានតស៊ូដើម្បីទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិជាបន្តបន្ទាប់ រួមទាំងគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយនៅក្នុងខែមិថុនាកន្លងទៅ ដែលបានសម្លាប់មនុស្សជាង ១,០០០នាក់។ ស្របពេលជាមួយគ្នានេះដែរ រដ្ឋាភិបាលតាលីបង់បាននិងកំពុងធ្វើការអំពាវនាវរកជំនួយពីសហគមន៍អន្តរជាតិផងដែរ ៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner