ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចការងារចំនួន ៤ចំណុច ក្នុងការចុះវាស់វែងកំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា

អត្ថបទដោយ៖
ឈឹម សុផល

នៅក្នុងសេចក្តីប្រកាសចេញផ្សយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២២នេះ ក្រសួង បានលើកឡើងថា ចំណុចទី ១- វាស់វែងក្បាល់ដីសរុបបានចំនួន ២០០៣១ ទាំងមានសំណង់ និងគ្មានសំណង់, ២- បំពេញសម្រង់ព័ត៌មានរបស់អ្នកសាងសង់ និងកាន់កាប់ដីបានចំនួន ១៧៣២២គ្រួសារ, ៣- ប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើតូបលក់ដូរចំនួន ៤៤តូប, និង៤- ប្រជាពលរដ្ឋដែលតាំងទីលំនៅខុសច្បាប់សរុបចំនួន ៦៨៩គ្រួសារស្ម័គ្រចិត្តទៅរស់នៅតំបន់ភូមិធម្មជាតិរុនតាឯក ។

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner