អប្សរាព្រឹកនេះ ២៥ សីហា ២០២២

មាតិការព្រឹក
វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ
L1 – សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍ ចំពោះការពង្រីក កិច្ចសហប្រតិបត្តិការ ឱ្យកាន់តែទូលំទូលាយរវាង ចិននិងកម្ពុជា ៕ …ឃ្លីប…
V1 – ឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានបញ្ជាក់សង្កត់ធ្ងន់ថា ” សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មិនមានទម្លាប់គាំទ្រលទ្ធិទំយើ បុគ្គលឡើយ” ដូច្នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មិនអនុញ្ញាតឱ្យបុគ្គលណាម្នាក់ធ្វើរូបសំណាក ឬសូនរូប ឬក៏ចាក់ពុម្ពរូបសម្តេចនោះទេ។ តាមការបញ្ជាក់របស់ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ខាងលើនេះ ក៏ជាសារចែករំលែកដល់សាធារណជនឱ្យបានជ្រាបផងដែរ។ ៕…ឃ្លីប…
C4 – រាជរដ្ឋាភិបាលអនុញ្ញាតឲ្យក្រសួងទេសចរណ៍រៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំក្រុមការងារទេសចរណ៍មហាអនុតំបន់មេគង្គលើកទី៥១ និងវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ៕…ឃ្លីប…
C6 – អាជ្ញាធរមីន និងសភាពាណិជ្ជកម្មសហគមន៍អ៊ឺរ៉ុបប្រចាំនៅកម្ពុជា បានចុះអនុស្សរណៈ (MOU) ស្តីពីភាពជាដៃគូលើវិស័យសកម្មភាពមីន និងការអភិវឌ្ឍសហគមន៍នៅកម្ពុជា ៕…អានផ្ទាល់ (ដោយ៖សេឌី)
BT1 – ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្រសួងបរិស្ថាន អញ្ជើញដាំដើមឈើ និងសួរសុខទុក្ខ កងកម្លាំងបញ្ជាការដ្ឋានអង្គរក្ស ដែលកំពុងឈរជើង រៀបចំដាំកូនឈើ នៅតំបន់ភ្នំតាម៉ៅ ៕ …ឃ្លីប…
វគ្គទី២
C7 – អ្នកនាំពាក្យក្រសួងរៀបចំដែនដី បញ្ជាក់ថា ក្រសួង បានរួមចំណែករកចំណូលសម្រាប់ថវិកាជាតិ បាន ប្រមាណ១៥០លានដុល្លារ ពីវិស័យដីធ្លី និងសំណង់ ក្នុង១ឆ្នាំ ៕…អានផ្ទាល់ (ដោយ៖សេឌី)
B5 – ការវាស់វែងក្បាលដី ក្នុងតំបន់រមណីយដ្ឋានអង្គរ រយៈពេល៦ថ្ងៃកម្លងមកនេះ សម្រេចបានជាង ៤ម៉ឺនហិកតាហើយ ៕ …ឃ្លីប…
B4 – មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង បំភ្លឺជុំវិញរឿងក្មេងស្រីម្នាក់ ដែលឪម៉ាល់ទិច ខណៈមកព្យាបាល នៅមន្ទីរពេទ្យខេត្ត ហើយត្រូវបញ្ជូន ទៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ បានស្លាប់តាមផ្លូវ ៕ …ឃ្លីប…
B3 – ឯកឧត្តម អ៊ុក សមវិទ្យា អញ្ជើញផ្សព្វផ្សាយ ការអនុវត្ត របបសន្តិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ ស្ដីពីការងារ ៕ …អានផ្ទាល់…
L4 – អ្នកជំនាញបណ្ដុះបណ្ដាល ផ្នែកសេដ្ឋកិច្ច ថ្លែងថា ប្រទេសមានសន្តិភាព និងការរីកចម្រើន គឺជាឱកាស សម្រាប់ម្ចាស់អាជីវកម្ម អភិវឌ្ឍន៍សមត្ថភាព ក្នុងដំណើរការ ក្រុមហ៊ុនរបស់ខ្លួន ៕ …ឃ្លីប…
L3 – អភិបាលខណ្ឌច្បារអំពៅ និងមន្ត្រីជំនាញ ចុះពិនិត្យការស្ថាបនា ផ្លូវបេតុងថ្មី នៅសង្កាត់វាលស្បូវ ៕ …ឃ្លីប…
វគ្គទី៣
B2 – ឯកឧត្តម ម៉ប់ សារិន អញ្ជើញបើកវេទិកាថ្នាក់ខេត្ត ស្តីពី ការរៀបចំផែនការ នគរូបនីយកម្ម និងការគ្រប់គ្រងដីធ្លី ៕ …អានផ្ទាល់…
C2 – រដ្ឋបាលខេត្តបាត់ដំបង និងរបបសន្តិសុខសង្គម (ប.ស.ស.) បានបើកយុទ្ធនាការ ផ្សព្វផ្សាយរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់វិស័យឯកជន ដល់បណ្តាសហគ្រាស ក្រុមហ៊ុន និយោជិក និយោជក ម្ចាស់អាជីវកម្មនិងអាជីវករក្នុងខេត្តប្រមាណជាង៣០០នាក់៕…អានផ្ទាល់ (ដោយ៖អ៊ុក សំអាន)
C3 – សាខាកាកបាទក្រហមខេត្តបាត់ដំបង ចុះចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ចំនួន២៥៦គ្រួសារ រស់នៅតាមខ្នងទំនប់”អាងភាស” ក្នុងឃុំពាមឯក នៃស្រុកឯកភ្នំ.៕…ឃ្លីប…
C1 – ផ្ទះ២ខ្នង ក្នុងចំណោមផ្ទះ២១២ របស់កាកបាទក្រហមកម្ពុជា ត្រូវបានប្រគល់ជូនពលរដ្ឋងាយរងគ្រោះបំផុត នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ៕…អានផ្ទាល់ (ដោយ៖ម៉ុន សំអាន)
C8 – អភិបាលខេត្តកំពង់ស្ពឺ ដឹកនាំក្រុមការងារចុះសួរសុខទុក្ខកងកម្លាំងនៃបញ្ជាការដ្ឋានអង្គរក្ស ដែលកំពុងឈរជើងប្រចាំការដាំកូនឈើនៅភ្នំតាម៉ៅ៕…អានផ្ទាល់ (ដោយ៖ម៉ុន សំអាន)
C5 – មន្រ្តីរាជការចំនួន៥រូប ត្រូវបានប្រកាសចូលកាន់មុខតំណែង ជាអភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី៕…អានផ្ទាល់ (ដោយ៖ពលៈ)
C9 – មន្ត្រីជំនាញ បានចុះផ្សព្រផ្សាយ ណែនាំដល់អាជីករ ផ្សារទឹកថ្លាក្រុងសិរីសោភ័ណ ឱយប្រើប្រាស់ជញ្ជីងថ្លឹងទម្ងន់បានត្រឹមត្រូវ។…លោកគៀន ច័ន្ទហ៊ីន …ឃ្លីប…


វគ្គទី៤៖ ព្រឹត្តិការណ៍អន្តរជាតិ
G1 – តុលាការធម្មនុញ្ញថៃ ផ្អាកមុខតំណែងនាយករដ្ឋមន្រ្តី របស់លោក ប្រាយុទ្ធ ចាន់អូចា ជាបណ្តោះអាសន្ន
G2 – លោក បៃដិន ប្រកាសផ្តល់កញ្ចប់ជំនួយសព្វាវុធដល់អ៊ុយក្រែនក្នុងតម្លៃជិត ៣ពាន់លានដុល្លារអាមេរិក ដើម្បីប្រារព្ធទិវាឯករាជ្យរបស់ក្រុងកៀវ
G3 – យោធាអាមេរិក បើកការវាយប្រហារលើមូលដ្ឋានរបស់កងជីវពល គាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសស៉ីរី
G4 – រដ្ឋមន្រ្តីការពារជាតិរុស្ស៉ី៖ «ប្រតិបត្តិការយោធានៅអ៊ុយក្រែន ដំណើរការយឺត ដើម្បីកាត់បន្ថយការស្លាប់ និងរបួសរបស់ជនស៉ីវិល»
G5 – ទ្វីបអឺរ៉ុបកំពុងប្រឈម គ្រោះរាំងស្ងួតដ៏អាក្រក់បំផុត ក្នុងរយៈពេល ៥០០ឆ្នាំចុងក្រោយ

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner