បន្ទាប់ពីមានបញ្ហាមិនចេះអស់៖ អភិបាល ខេត្ត បន្ទាយមានជ័យបញ្ជាឱ្យមន្ត្រីចុះធ្វើអធិការកិច្ច និងស្នើដកអាជ្ញាប័ណ្ណភាស៊ីចំណតនៅថ្មពួកនិងនៅបឹងត្រកួន
បន្ទាយមានជ័យ៖ឯកឧត្តម អ៊ុ រាត្រី អភិបាល ខេត្តបន្ទាយ មានជ័យបានបញ្ជាឱ្យអភិបាលរងខេត្តម្នាក់ដឹកនាំមន្ត្រីអាជ្ញាធរនិងជំនាញចុះអធិការកិច្ច និងស្នើបញ្ចប់អាជ្ញាប័ណ្ណ ភាស៊ីចំណតនៅថ្មពួកមួយកន្លែងនិងនៅបឹងត្រកួនមួយយកន្លែងទៀត ត្បិតម្ចាស់ទទួលអនុវត្តហូត ភាស៊ីនេះ គឺលោកវរសេនីយ៍យោធា គី ជា បង្ករឿងឥតល្ហែ ធ្វើឱ្យពលរដ្ឋជាអាជីវករមានការថ្នាំងថ្នាក់ ។
អភ៊ិបាលនិងជាប្រធានគណ:បញ្ជាការកងឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យបានបញ្ជាដូច្នេះក្នុងកិច្ចប្រជុំគណ:បញ្ជាការកងឯកភាពរដ្ឋបាលខេត្តកាលពីថ្ងៃទី២៣ខែសីហាកន្លងទៅ ។ឯកឧត្ដម បានបញ្ជាក់និងបញ្ជាថា : លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តត្រូវពិនិត្យនិងន ចុះបន្ទាន់ដឹកនាំមន្ត្រីទីចាត់ការអន្តរវិស័យ ទីចាត់ការ ហិរញ្ញវត្ថុសាលាខេត្ត ស្រុកនិងរកមេធាវីចុះអធិការកិច្ច ពិនិត្យលើការអនុញ្ញាតិរបស់ខេត្តលើកិច្ចសន្យាសៀវភៅបន្ទុកលើភាស៊ីចំណតនៅស្រុកថ្មពួកព្រោះ គាត់បង្កឮ តែរឿងច្រើនឥតឈប់ឈរ ហើយបង្កឱ្យរាស្ត្រក្តីក្រហាយ ហើយនាំរឿងអំពល់ទៅដល់ថ្នាក់លើ ។ពលរដ្ឋបាន ប្តឹងចូលទៅដល់ទំព័រហ្វេសប៊ុករបស់សម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមហាផ្ទៃផងទៀត ។
ឯកឧត្ដម អ៊ុ រាត្រី ក៏ព្រមានដែរដល់លោក អែម សុខា អភិបាលស្រុកថ្មពួកថា កុំឱ្យ ប៉ះពាល់លាភ អីនឹងម្ចាស់ ភាស៊ី ។ តែបើអភិបាលមិនប៉ះ ប្រយ័ត្នអភិបាលរង (យង់ យឺន) ។
លោក បឹង គឹមសឹង្ហ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខេត្តបន្ទាុយមានជ័យប្រាប់ថា កន្លងទៅ ករណីភាស៊ី ចំណត នៅថ្មពួកនិងបឹងត្រកួននោះ ទីចាត់ការជំនាញនៃ រដ្ឋបាលខេត្តបានចុះអធិការកិច្ចនិងឱ្យម្ចាស់ភាស៊ីដែលដេញថ្លៃបានធ្វើកិច្ចសន្យាកែលម្អចំណុចខុសឆ្គងរបស់ខ្លួន ។
លោកអនុប្រធាន ទីចាត់ការ អន្តរ វិស័យ សាលាខេត្ត បន្ទាយមានជ័យធ្លាប់ ប្រាប់ ថា ម្ចាស់ទទួលដេញ ថ្លៃ ភាស៊ីចំណត(លោក គី ជា ដែលជាមន្ត្រី យោធា នៃ ក្រុមការងារ ទំនាក់ទំនង ព្រំដែន កម្ពុជា ថៃ ច្រក តំបន់ បឹង ត្រកួន ស្រុក ថ្មពួក ) បានដាក់កន្លែងត្រួតពិនិត្យ ហូតភាស៊ីចំណតពីរកន្លែងនៅស្រុកថ្មពួក :ទី១-នៅ ផ្លូវជាតិ លេខ ៥៦ នា ភូមិ ឯកភាព ឃុំ គំរូ ស្រុក ថ្មពួក និង ទី២-នៅ ផ្លូវជាតិ លេខ ៥៨ រង្វង់ មូល បឹង ត្រកួន ភូមិបឹងសុក្រំ ឃុំ គោក រមៀត ស្រុក ថ្មពួក ។
លោកថា បុគ្គលរូបមាន ភាព ក្រអឺតក្រទម មិន ចង់ សហការ នឹង មន្ត្រី អធិការកិច្ច នៃ សាលាខេត្ត ឡើយ ហើយក៏បង្កតែរឿង ហើយធ្វើឱ្យលំបាកដល់អាជ្ញាធរ ហើយនាំឱ្យមាន ការថ្នាំងថ្នាក់ពីពលរដ្ឋ ។
ចំណែកលើកនេះ លោកអនុប្រធានបានឱ្យដឹងថា : មន្ត្រីអាជ្ញាធរនិងជំនាញអំពាវនាវឱ្យលោកគី ជា បំពេញ និងឆ្លើយតបកិច្ចសន្យាសៀវភៅបន្ទុកដែលគាត់ទទួលបានពីអ្នកដេញថ្លៃ ហើយសហការល្អជាមួយ មន្ត្រីចុះបំពេញ ការងារ ។
សូម រំលឹកថា ក្នុង អធិការកិច្ច របស់ មន្ត្រី ចម្រុះ ខេត្តបន្ទាយមានជ័យ កាលពី ថ្ងៃទី ១៥ ខែក ញ្ញា ឆ្នាំ ២០២០ កន្លងទៅ លើ ភាពមិនប្រក្រតី នៃ ការទារ ភាស៊ី ចំណត របស់លោក គី ជា ( មន្ត្រី យោធា ដែល ទទួល សិទ្ធិ ដាក់ ចំណត ភាស៊ីពីរ កន្លែងគឺនៅទីតាំងខាងលើ ថាបានប្រព្រឹត្តដូច កុងត្រូលជជុះ (ខុសច្បាប់) ។
មន្ត្រី ទាំងនោះ ដឹកនាំ ដោយ លោក ណង វុទ្ធី នាយករង រដ្ឋបាល សាលាខេត្ត បន្ទាយមានជ័យ និង ចូលរួម ដោយ មន្ត្រី ជំនាញ កងកម្លាំង ពាក់ព័ន្ធ ហើយ បាន ចុះអធិការកិច្ច។ ក្នុងនោះ មានការ ប្រជុំ នៅ សាលាស្រុក ថ្មពួក ។
ការចុះ អធិការកិច្ច នេះ ធ្វើឡើង បន្ទាប់ពី មាន បណ្តឹងផង ក៏ដូចជា មន្ត្រី និង មន្ត្រី ថ្នាក់ដឹកនាំ បាន រកឃើញ ថា បុគ្គលិក ចំណត ភាស៊ី រថយន្ត ទាំង ពីរ កន្លែង របស់ មន្ត្រី យោធា លោក គី ជា បាន ស្ទាក់ កាក់ ទាំង យានយន្ត គោយន្ត ដឹក ធ្យូង ដឹកអុស និង កសិផល នានា របស់ ពលរដ្ឋ យកលុយ ក្រោមលេស ថា យក ថ្លៃ ភាស៊ី ចំណត ។
បំណង របស់ មន្ត្រី ដែល ចុះ គឺ ឱ្យ លោក គី ជា ( មន្ត្រី យោធា ដែល ទទួល សិទ្ធិ ដាក់ ភាស៊ី ចំណត នៅ ទីតាំង ខាងលើ ៖ ទី ១. ផ្តល់ ឯកសា ទាក់ទិន ទីតាំង ចំណត ( ដី ចំណត ) ។ ទី ២. ផ្តល់ វិក្កយប័ត្រ ទូទាត់ ថវិកា ដែលថា បង់ ចូល មន្ទីរ សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ខេត្ត និង ថា បាន បង់ ចូល សាលាខេត្ត តាមរយៈ លោក វ៉ាន់ ដា រ៉ា ន់ ( មន្ត្រី អនុប្រធានទីចាត់ការ ហិរញ្ញវត្ថុ សាលាខេត្ត ក្នុង ១ ឆ្នាំ ពី ៣ ទៅ ៥ លាន រៀល ) និង ទី ៣. ផ្តល់ ឯកសារ កិច្ចសន្យា ទិញ លក់ អាជ្ញាប័ណ្ណ រវាង លោក គី ជា និង លោក ភ្ល ន់ ចំរើន ហៅ ងី ដែល បន្ត ដំណើរការ ភាស៊ី ចំណត ពី អ្នកទទួល សិទ្ធិ ជំនាន់ មុន និង សាលាស្រុក ថ្មពួក ។
ជាការឆ្លើយតប លោក គី ជា ធ្លាប់ប្រាប់ មន្ត្រី ថា លោក មាន ឯកសារ និង ការអនុញ្ញាត ត្រឹមត្រូវ ពី មន្ទីរជំនាញ និង អាជ្ញាធរឱ្យដំណើរការ ភាស៊ី ចំណតរថយន្ត ទាំង ២ កន្លែង នៅ ស្រុក ថ្មពួក ។ គ្រាន់តែ បើបន្ទាន់ៗ លោកមិនមានឯកសារនៅជាប់ ខ្លួន ព្រោះឯកសារលោកឱ្យគេកាន់ជំនួស ៕ដោយ៖ឃិន គន្ធា