សិក្ខាកាមនាយទាហាន នាយទាហានរងចំនួន ១៥០នាក់ បានបញ្ចប់ វគ្គលំហាត់បាញ់គ្រាប់ពិត នៅទីបញ្ជាការកាំភ្លើងធំកងទ័ពជើងគោកខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គលំហាត់ហ្វឹកហ្វឺនបាញ់ស៊ីបគ្រាប់ពិតឆ្នាំ២០២២ នាព្រឹកថ្ងៃទី ២៥ ខែសីហា នៅទីបញ្ជាការដ្ឋានកាំភ្លើងធំកងទ័ពជើងគោក ឯកឧត្តមនាយឧត្តមសេនីយ៍ ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក និងជា មេបញ្ជាការយោធភូមិភាគពិសេសតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ាណែត មេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកមានប្រសាសន៍ថា ឆ្លងតាមរយៈការពិនិត្យលើសិក្ខាកាមដែលបានបញ្ចប់វគ្គហ្វឹកហ្វឺនឆ្នាំ២០២២នេះបានឃើញថា អ្នកពូកែគ្រាន់បើ និងមធ្យម មានចំនួនច្រើននាក់ដែលលទ្ធផលបែបនេះគឺល្អប្រសើរដោយសារ សិក្ខាកាមបានហ្វឹកហ្វឺនជាបន្តបន្ទាប់ និងការបង្វឹកពីគ្រូយោធាចារបានយ៉ាងត្រឹមត្រូវ លើវិន័យ ខ្លឹមសារក្នុងការហ្វឹកហ្វឺនទើបទទួលបានលទ្ធផលល្អប្រសើរបែបនេះ ។

ឯកឧត្តមនាយឧត្តមសេនីយ៍ឯក បានផ្ដាំផ្ញើ ដល់សិក្ខាកាមទាំងអស់ ដែល
ត្រូវបានបញ្ចប់វគ្គ និងពេលត្រឡប់ទៅអង្គភាពវិញ ត្រូវបង្កើនសមត្ថភាព របស់ខ្លួនលើវិន័យកងទ័ព ឱ្យល្អប្រសើរដើម្បីការពារមាតុភូមិរបស់យើង ។

យោងតាមរបាយការណ៍ដែលអានដោយលោកឧត្តមសេនីយ៍ត្រី ហ៊ូ ចាន់ដារ៉ា នាយកសាលាហ្វឹកហ្វឺនពលទាហានយោធភូមិភាគពិសេស បានបញ្ជាក់ថាលំហាត់បាញ់គ្រាប់ពិតនៅពេលនេះគមានប្រភេទអាកា47 ចំនួន ៦៥នាក់ ប្រភេទ កាំភ្លើងយន្ត pkms និងអាវុធខ្លី k 54 ចំនួន ៤០នាក់ ៕ សុខ គឹមសៀន

