ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវតភ្ជាប់ពីស្រុករលាប្អៀរទៅស្រុកកំពង់ត្រឡាច

ខេត្តកំពង់ឆ្នាំង៖ ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូ ២ជាន់ DBST ប្រវែងជាង ១១ គីឡូម៉ែត្រ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២២ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានថ្លែងថា គម្រោងកសាងផ្លូវថ្មីរបស់រាជរដ្ឋាភិបាលនៅពេលនេះខុសពីគម្រោងផ្សេងៗដទៃទៀត ដែលមានលក្ខណៈតម្រូវការឲ្យចាប់ផ្ដើមអនុវត្តបន្ទាន់ ដើម្បីបន្តរក្សានិរន្តរភាពសេដ្ឋកិច្ចជនបទ លើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យប្រសើរឡើងវិញបន្ទាប់ពីបាននិងកំពុងងើបពីវិបត្តិកូវីដ19 ។

ពិធីនេះបានប្រព្រឹត្តទៅនៅបរិវេណវត្តគោករំដួល ភូមិសុភី ឃុំជើងគ្រាវ ស្រុករលាប្អៀរ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលខេត្តលោកជំទាវតំណាងរាស្រ្ត មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធលោកគ្រូអ្នកគ្រូ
និងសិក្សានុសិស្ស យ៉ាងច្រើនកុះករ ។

ឯកឧត្តមបណ្ឌិតសភាចារ្យបានបន្តថា ផ្លូវដែលចាប់ផ្ដើមសាងសង់នៅពេលនេះជាផ្លូវ dbst ប្រវែង ១១ ,០៨៥ គីឡូម៉ែត្រ , មានទទឹង ៧ម៉ែត្រ កសាងឡើងក្រោមជំនួយហិរញ្ញប្បទានសហប្រតិបត្តិការនៃគម្រោងពង្រឹងសមត្ថភាព ផលិតភា គាំទ្រដោយធនាគារវិនិយោគ ហេដ្ឋារចនាហិសម្ព័ន្ធអាស៊ី។

ផ្លូវនេះត្រូវកសាងលូប្រអប់ចំនួន ៣កន្លែង លូមុខមូលកាត់ទទឹងផ្លូវ ២៧ កន្លែង លូមូលកាត់ផ្លូវបំបែក ២៧កន្លែង បំពាក់ស្លាកសញ្ញា ៧៩កន្លែង មានគំនូស តាមអ័ក្សផ្លូវ គំនូសឆ្លងកាត់ ១កន្លែង គ្រោងស្ថាបនារយៈពេល ១២ខែ ដោយគិតចាប់ពីថ្ងៃបើកការដ្ឋាននេះរហូតដល់បំណាច់ខែមិថុនា ឆ្នាំ ២០២៣ ដែលទទួលការសាងសង់ដោយក្រុមហ៊ុន HANG SAMBAT Co.LTD ក្នុងទឹកប្រាក់ចំនួន ១ ៥៥១ ០៦៣,២៨ដុល្លារអាមេរិក ។

នៅក្នុងពិធីនោះដែរប្រជាពលរដ្ឋដែលបានចូលរួមបើកការដ្ឋានសាងសង់មានសេចក្តីសប្បាយរីករាយ និងថ្លែងអំណរគុណជាអនេកប្បការ ចំពោះប្រមុខរាជរដ្ឋាភិបាល ដែលបានកសាងផ្លូវ ១ខ្សែនេះសម្រាប់ប្រយោជន៍ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងតំបន់ និងការធ្វើដំណើរឆ្លងកាត់ ៕ សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner