សមត្ថកិច្ចជំនាញឃាត់ខ្លួនជនសង្ស័យចំនួន ៥៣ នាក់ ក្នុងការបង្ក្រាបបទល្មើស គ្រឿងញៀន ចំនួន ១៨ ករណី ទូទាំងប្រទេស នៅថ្ងៃទី២៥ ខែសីហានេះ

ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានពី អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅល្ងាចថ្ងៃព្រហស្បតិ៍ទី ២៥ ខែសីហា ឆ្នាំ ២០២២នេះថា ជនសង្ស័យចំនួន ៥៣ នាក់ ( ស្រី ២ នាក់ ) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ១៨ ករណី ទូទាំងប្រទេសនៅថ្ងៃទី២៥ ខែសីហានេះ ។ ដូច្នេះសូមនិយាយថាទេ ចំពោះគ្រឿងញៀន ។

តាម របាយការណ៍ដដែល បន្តថា ក្នុង ចំណោម ជនសង្ស័យ ទាំង ចំនួន ៥៣ នាក់ រួម មាន ៖ ករណី ជួញដូរ ១០ ករណី ឃាត់មនុស្សចំនួន ១៨ នាក់ ( ស្រី ១ នាក់ ) ,ដឹក ជញ្ជូន រក្សា ទុក ២ ករណី ឃាត់មនុស្សចំនួន ២ នាក់ ,ចាត់ចែង សម្រួល ១ ករណី ឃាត់មនុស្សចំនួន ២ នាក់ ,បើកបរ ក្រោម ឥ ល្ឋ ពល ១ ករណី ឃាត់មនុស្សចំនួន ២ នាក់ និងប្រើប្រាស់ ៤ ករណី ឃាត់មនុស្សចំនួន ២៩ នាក់ ( ស្រី ១ នាក់ ) ។

ចំណែក វត្ថុ តាង ដែល ចាប់ យក សរុប ក្នុង ថ្ងៃ ទី ២៥ ខែសីហា រួម មាន ៖ មេ តំ ហ្វេ តា មីន (ម៉ាទឹកកក ) ស្មេីនិង ៩៨,៥៣ ក្រាម និង ៦ កញ្ចប់ តូច ។

ជាលទ្ធផលក្នុងប្រតិបត្តិការ ខាងលើនេះ បាន ចូលរួម បង្ក្រាបមានដូចខាងក្រោម ៖
១/ កម្លាំងនគរបាលខេត្ត បន្ទាយ មាន ជ័យ ៖ ករណី រក្សា ទុក ១ ករណី ឃាត់មនុស្សម្នាក់ , ករណី ប្រើប្រាស់ ១ ករណី ឃាត់មនុស្ស ២ នាក់ ស្រី ម្នាក់ ចាប់ យកថ្នាំញៀន (ម៉ាទឹកកក )ស្មេីនិង ៣,៩៣ ក្រាម ។
២ / កម្លាំងនគរបាលខេត្ត កំពង់ចាម ៖ ជួញដូរ ១ ករណី ឃាត់មនុស្ស ២ នាក់ ,ប្រើប្រាស់ ១ ករណី ឃាត់មនុស្ស ១៦ នាក់ និង អនុវត្តន៍ ដីកា ១ ករណី ឃាត់មនុស្សម្នាក់ ចាប់ យកថ្នាំញៀន (ម៉ាទឹកកក )ស្មេីនិង ៤៧,៧៤ ក្រាម ។
៣ / កម្លាំងនគរបាលខេត្ត កំពង់ឆ្នាំង ៖ ជួញដូរ ១ ករណី ឃាត់ មនុស្ស ម្នាក់ , ចាត់ចែង ១ ករណី ឃាត់មនុស្ស ២ នាក់ ,បើកបរ ក្រោម ឥ ល្ឋ ពល ១ ករណី ឃាត់មនុស្ស ២ នាក់ និង ប្រើប្រាស់ ១ ករណី ឃាត់ មនុស្ស ម្នាក់ ។
៤ / កម្លាំងនគរបាលខេត្ត កំពង់ស្ពឺ ៖ ជួញដូរ ១ ករណី ឃាត់ មនុស្ស ម្នាក់ និង អនុវត្តន៍ ដីកា ១ ករណី ឃាត់ មនុស្ស ម្នាក់ និងចាប់ យកថ្នាំញៀន (ម៉ាទឹកកក )ស្មេីនិង ២០,០ ក្រាម ។
៥ / កម្លាំងនគរបាលខេត្ត កំពង់ធំ ៖ ជួញដូរ ១ ករណី ឃាត់ មនុស្ស ម្នាក់ ចាប់ យក ថ្នាំញៀន (ម៉ាទឹកកក ) ៤ កញ្ចប់ តូច ។
៦ / កម្លាំងនគរបាលខេត្ត ក្រចេះ ៖ រក្សា ទុក ១ ករណី ឃាត់ មនុស្ស ម្នាក់ ចាប់ យក ថ្នាំញៀន (ម៉ាទឹកកក )១ កញ្ចប់ តូច ។
៧ / កម្លាំងនគរបាលខេត្ត មណ្ឌលគិរី ៖ ជួញដូរ ១ ករណី ឃាត់មនុស្ស ៤ នាក់ ចាប់ យក ថ្នាំញៀន (ម៉ាទឹកកក ) ០,៨៨ ក្រាម ។
៨ / កម្លាំងនគរបាលខេត្ត ព្រះ វិហារ ៖ ជួញដូរ ១ ករណី ឃាត់មនុស្ស ២ នាក់ ចាប់ យកថ្នាំញៀន (ម៉ាទឹកកក ) ១ កញ្ចប់ តូច ។
៩ / កម្លាំងនគរបាលខេត្ត ព្រៃវែង ៖ ជួញដូរ ១ ករណី ឃាត់ មនុស្ស ម្នាក់ ចាប់ ថ្នាំញៀន (ម៉ាទឹកកក ) ស្មេីនិង ១៥,១៦ ក្រាម ។
១០ / កម្លាំងនគរបាលខេត្ត ពោធិ៍សាត់ ៖ ជួញដូរ ១ ករណី ឃាត់ ស្រ្តី ម្នាក់ ចាប់ យកថ្នាំញៀន (ម៉ាទឹកកក )ស្មេីនិង ៥,២៧ ក្រាម ។
១១ / កម្លាំងនគរបាលខេត្ត សៀមរាប ៖ ប្រើប្រាស់ ១ ករណី ឃាត់ មនុស្ស ១០ នាក់ ។
១២ / កម្លាំងនគរបាលខេត្ត ព្រះសីហ នុ ៖ ជួញដូរ ១ ករណី ឃាត់ មនុស្ស ម្នាក់ ចាប់ ថ្នាំញៀន (ម៉ាទឹកកក ) ស្មេីនិង ០,១៤ ក្រាម ៕ ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner