ខេត្តកំពង់ចាម ប្រកាសតែងតាំង ផ្លាស់ប្តូរមុខងារ ដំឡើងឋានន្តរសក្តិ និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរជូន នាយ នាយរងនៃកងរាជអាវុធហត្ថ
ខេត្តកំពង់ចាម៖ នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រីយ៍ សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាមបានអញ្ជើញចូលរួមប្រកាសតែងតាំង ផ្លាស់ប្តូរមុខងារ ដំឡើងឋានន្តរសក្តិ និងប្រគល់ប័ណ្ណ សរសើរ លិខិតសរសើរជូននាយ នាយរង នៃកងរាជអាវុធហត្ថខេត្តកំពង់ចាម ។
នៅក្នុងឱកាសនោះដែរ លោកមេបញ្ជាការក៏បានផ្តាំផ្ញើរដល់នាយ នាយរងអាវុធហត្ថនៅគ្រប់មន្ទីរជំនាញ និងអង្គភាព ទាំងអស់ត្រូវធ្វើជាម្ចាស់ការលើភារកិច្ចការងារ ជាពិសេសត្រូវខិតខំកសាងសំណុំរឿង និង ដោះស្រាយទទួលដីការក្នុងនាមជាមន្ត្រីនគរបាលយុត្តិធម៌ បើមិនដូច្នេះទេមន្ត្រីនគរបាលយុត្តិ ធម៌រូបនោះនឹងប្រឈមមុខចំពោះច្បាប់ការងារ និងអាចដកចេញពីតួនាទី ។
ឆ្លៀតក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ត្រីយ៍ សោ សាវឿន មេបញ្ជាការកងរាជ អាវុធហត្ថខេត្តកំពង់ចាមមានប្រសាសន៍បញ្ជាក់ថា ក្រោមការដឹកនាំរបស់ឯកឧត្តមនាយឧត្ដសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស នាពេលបច្ចុប្បន្ន និងទៅអនាគត គឺធ្វើយ៉ាងណាឲ្យ កងកម្លាំងកងរាជអាវុធ ហត្ថមានភាពរឹងមាំទាំងបរិមាណនិងគុណភាពដើម្បីរ៉ាប់រងភារកិច្ចដែល រាជរដ្ឋាភិបាលក្រសួង ការពារជាតិ និងអគ្គបញ្ញាការដ្ឋាន នៃកងយោធពលពលខេមរភូមិន្ទ ប្រគល់ជូន ពីព្រោះប្រតិប ត្តិការរបស់កងរាជអាវុធហត្ថមានឧបនិស្ស័យ ជាអន្តរក្រសួង ពាក់ព័ន្ធជាមួយប្រជាពលរដ្ឋ សង្គមស៊ីវិល កម្លាំងប្រដាប់អាវុធ ក្រសួងស្ថាប័នរបស់រដ្ឋ និងប្រព័ន្ធ តុលាការផងដែរ ។
លោកមេបញ្ជាការក៏បានវាយតម្លៃខ្ពស់ចំពោះស្នាដៃដែលនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តកំពង់ចាមទាំងអស់ក្ នុងការបំពេញតួនាទីភារកិច្ច បេសកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបានជោគជ័យជាទីមោទនៈកន្លងមក។ហើយការប្រកាសផ្លាស់ប្តូរមុខតំណែងនាពេលនេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់និងមានទំនុកចិត្តពីអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងឯកឧត្តមនាយ ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពល ខេរភូមិន្ទ និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ៕ លី ពៅ