អង្គការយូណេស្កូកោតសរសើរចំណាត់ការកម្ពុជារៀបចំសណ្តាប់ធ្នាប់នៅរមណីយដ្ឋានអង្គរ (Video Inside)
អត្ថបទដោយ៖
Apsara Net
អង្គការយូណេស្កូ បានថ្លែងការកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹង ប្រែងទប់ស្កាត់សំណង់បំពានខុសច្បាប់ និងការពារតំបន់បេតិកភណ្ឌអង្គរ។ ការកោតសរសើរ បានធ្វើឡើងតាមរយៈលោកសាដា អ៊ូម៉ា អាឡាំ Sardar Umar Alam តំណាងអង្គការយូណេស្កូប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា នៅថ្ងៃទី២៤ ខែសីហាឆ្នាំ២០២២។
តំបន់រមណីយដ្ឋានអង្គរ ត្រូវបានចុះជាសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី១៤ធ្នូឆ្នាំ ១៩៩២ ប៉ុន្តែកម្ពុជាត្រូវមានកាតព្វកិច្ចថែរក្សាសម្បត្តិបេតិកភណ្ឌនេះ ស្របតាមស្តង់ដាកំណត់របស់អង្គការពិភពលោកនេះ។ អប្សរាណិតធ្វើសេចក្ដីរាយការណ៍