ក្រុមហ៊ុន Minebea ចង់បណ្តាក់ទុន៤៥លានបង្កើតឋាមពលសូឡា (Video Inside)

ក្រុមហ៊ុន Minebea របស់ប្រទេសជប៉ុន គ្រោងបោះទុនវិនិយោគចំនួន៤៥លានដុល្លារអាមេរិក ក្នុងការបង្កើតថាមពលពីព្រះអាទិត្យក្នុងអនុភាព៥០មេហ្គាវ៉ាត់។ មន្ត្រីក្រសួងរ៉ែ និងឋាមពល បានថ្លែងថា គំរោងបោះទុនវិនិយោគនោះ ត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាមួយរវាងលោក រដ្ឋមន្រ្តី ស៊ុយ សែម នៃក្រសួងរ៉ែ និងថាមពល ជាមួយនឹងនាយកគ្រប់គ្រងក្រុមហ៊ុន Minebea ជប៉ុន លោក យ៉ូស៊ីហ៊ីរ៉ូ សាកានុស៊ី ។

ប្រធានក្រុមហ៊ុនជប៉ុនរូបនេះ បានថ្លែងថាក្រុមហ៊ុនរបស់លោកមានលទ្ធភាព ក្នុងការបង្កើត នូវថាមពលកកើតឡើងវិញដោយថាមពលពន្លឺព្រះអាទិត្យ ដែលតម្រូវឲ្យមានទីតាំងមួយ សម្រាប់ការដាក់ទីតាំងបន្ទះ Sola Panel និងការបង្កើត Sola Farm មួយ ក្នុងគម្រោងបង្កើត ថាមពលកម្រិត៥០មេហ្កាវ៉ាត់ ដោយប្រើប្រាស់ទុនវិនិយោគប្រមាណ ៤៥លានដុល្លារអាមេ រិក។

លោករដ្ឋមន្ត្រី ស៊ុយ សែម ប្រកាសគាំទ្រនូវគម្រោងនេះតាមការអនុវត្តគោលការណ៍ច្បាប់ បានត្រឹមត្រូវ។

ads banner