មន្ត្រីជំនាញថ្លែងថារាជធានី និងខេត្តកណ្តាលទំនងរួចពីករណីជំនន់ទឹកភ្លៀង (Video Inside)

មន្ដ្រីជំនាញរបស់ក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងថាឆ្នាំ២០២២នេះ ទឹកជំនន់ស្ទឹងព្រែកត្នោត ទំនងនឹងមិនគំរាមកំហែងរាជធានីភ្នំពេញ និងផ្នែកខ្លះនៃខេត្តកណ្ដាលឡើយ ខណៈដែលក្រសួងបាននឹងកំពុងរៀបចំការបង្ការការពារយ៉ាងសកម្ម។

ជារៀងរាល់ឆ្នាំ ខេត្តមួយចំនួន និងរាជធានីភ្នំពេញផង តែងរងនឹងជំនន់ទឹកភ្លៀងមិនសូវខកខានឡើយ ជាពិសេសក្នុងរាជ ធានីភ្នំពេញ ជំនន់ទឹកភ្លៀងតែហៀរចេញពីទំនប់ស្ទឹងព្រែកត្នោតបង្កការលិចលង់តាមតំបន់ ទំនាបខ្លះជាយរាជធានី និងនៅខេត្តកណ្តាល។

ក្នុងសន្និសីទកាសែតថ្ងៃទី២៥សីហានេះ អនុប្រធានអាជ្ញាធរទន្លេសាប លោក ម៉ៅ ហាក់ បានថ្លែងថា ឆ្នាំ២០២២នេះ រាជធានីភ្នំពេញ និងខេត្តកណ្តាលទំនងនឹងអាចចៀសរួចពីករណីលិចដោយជំនន់ទឹកភ្លៀង។

រាជធានីភ្នំពេញ និងតាមបណ្តាខេត្តជាច្រើននៅក្នុងឆ្នាំ២០២២នេះ បានរងនឹងការធ្លាក់ ភ្លៀងខ្លាំងដោយសារតែរងនឹងបាតុភូត La Nina ដែលនាំមកនូវការធ្លាក់ភ្លៀងច្រើន។ ឆ្នាំ ២០២២នេះ បណ្តាប្រទេសក្នុងអឌ្ឍគោលខាងជើង បានប្រឈមនឹងភាពរាំងស្ងួត ខណៈ ដែលបណ្តាប្រទេសក្នុងអឌ្ឍគោលខាងត្បូង បានរងនឹងការធ្លាក់ភ្លៀងខ្លាំង។ ភាពប្រែប្រួលទាំងនោះ ត្រូវគេបន្ទោសថាដោយសារតែកត្តាប្រែប្រួលអាកាសធាតុ។ ទោះជាយ៉ាងណាក្តី យោងតាមអនុប្រធានអាជ្ញាធរទន្លេសាប លោកម៉ៅ ហាក់ កម្ពុជាបានរងនឹងបាតុភូត La Nina នេះរហូតដល់ដើមឆ្នាំ២០២៣។

ads banner