នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ ឯក មនោសែន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា របស់នាយកដ្ឋានបណ្តុះបណ្តាល

នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា ឆ្នាំ២០២២ នាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជានិងជាប្រធាននាយកដ្ឋានបណ្តុះបណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីបូកសរុបលទ្ធផលការងារប្រចាំខែកក្កដានិងលើកទិសដៅបន្តសម្រាប់ខែសីហា ឆ្នាំ២០២២ ព្រមទាំងអំពីវឌ្ឍនភាពរបស់សាលានគរបាលជាតិភូមិភាគទាំង៦ ចំណុះឱ្យនាយកដ្ឋានបណ្តុះបណ្តាល ដោយមានថ្នាក់ដឹកនាំនាយកដ្ឋានមួយចំនួន និងមន្ត្រីពាក់ព័ន្ធចូលរួមដោយផ្ទាល់នៅបន្ទប់ប្រជុំបាយ័ន ចំណែកនាយកសាលាទាំង ៦ និងមន្ត្រីពាក់ព័ន្ធចូលរួមតាមវីដេអូ Zoom meeting ដែលមានសមាសភាពសរុបចំនួន ១០២នាក់(នារី១២នាក់)។

នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ប្រធានអង្គប្រជុំ បានមានមតិស្វាគមន៍ដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃនាយកដ្ឋានបណ្តុះបណ្តាលនិងបានថ្លែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីគ្រប់លំដាប់ថ្នាក់ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយស្មាតីយកចិត្តទុកដាក់និងទទួលខុសត្រូវខ្ពស់ ។

នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ប្រធានអង្គប្រជុំ បានលើកឡើងអំពីវឌ្ឍនភាពរបស់សាលានគរបាលជាតិភូមិភាគទាំង៦ ចំណុះឱ្យនាយកដ្ឋានបណ្តុះបណ្តាល ដែលកំពុងទទួលបានការគាំទ្រពីសំណាក់ថ្នាក់ដឹកនាំបណ្ឌិត្យសភានគរបាលកម្ពុជានិងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេស មានការគាំទ្រដ៏ខ្ពង់ខ្ពស់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តែម្តង ដែលសម្រេចទើបបានអញ្ជើញទៅសំណេះសំណាលជាមួយនឹងសិស្សនគរបាលនៅតាមសាលានគរបាលជាតិ នាពេលថ្មីៗនេះ។

នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ បានថ្លែងបន្តថា ដើម្បីសម្រេចបាននូវផែនការអភិវឌ្ឍន៍នេះ ថ្នាក់ដឹកនាំសាលានគរបាលជាតិទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀតលើការងារដឹកនាំ គ្រប់គ្រងការងារ និងថែទាំសមិទ្ធផលនានាឱ្យបានល្អប្រសើរព្រមទាំងបានក្រើនរំលឹកដល់មន្ត្រីទាំងអស់ ខិតខំបំពេញការងារឱ្យបានល្អប្រសើរថែមទៀត ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner