ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ២កើត ខែភទ្របទ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកជាអាជីវករនឹងអាចបង្កើនបា្រក់ សន្សំកាន់តែច្រើន ពីព្រោះប្រាក់ចំណេញនឹងកើតឡើងច្រើនលើសពីការរំពឹងទុក។ ស្ថានភាព ទំនាក់ទំនងល្អនៅក្នុងថ្ងៃនេះនឹងជួយសម្រួលរាល់ការលំបាកដែលអាចនឹងអាច កើតឡើង នៅក្នុងពេលនេះ។ ចំពោះការចំណាយលុយកាក់លើអាជីវកម្ម និងជំនួញតូចធំធានាថានឹងទទួលបានប្រាក់ចំនេញច្រើន។ ក្នុងនោះដែរ លោកអ្នកនឹងមិនជួបបញ្ហាធ្ងន់ធ្ងរនោះទេ ដូច្នេះមិនបាច់ត្រូវព្រួយបារម្ភ ស្ទាក់ស្ទើរ ឬសង្ស័យលើការសម្រេចចិត្តណាមួយនោះទេ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ផ្លាស់ប្តូរការងារ ទីកន្លែងការងារ ឬធ្វើការប្រថុយ​ប្រថានលើការងារណាមួយនោះទេ។ អ្នកត្រូវតែធ្វើការជាមួយ នឹងគម្រោងដែលបានរៀបចំប៉ុណ្ណោះ។ ក្នុងនោះដែរ សូមជឿជាក់លើសមត្ថភាព និងបទពិសោធន៍របស់ខ្លួនឯងជាការសំខាន់ ពីព្រោះស្ថានភាពនៅជុំវិញអ្នកអាចនឹងបន្លំការយល់ ដឹងរបស់អ្នកបានយ៉ាងងាយ។ ផ្ទុយទៅវិញ ស្ថានភាពទំនាក់ទំនងផ្ទាល់ខ្លួនរបស់អ្នកមាន ភាពល្អូកល្អឺនល្អប្រសើរបំផុត។

 ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។​ ហោរាសាស្រ្តណែនាំឲ្យលោកអ្នកភ្លេចភាពបរាជ័យដែលបានកើតឡើងក្នុងពេលកន្លងមក។ វាគ្មានហេតុផលណាមួយឲ្យអ្នកគិតគូរពីកំហុសនៅអតីតកាល ហើយផ្សារភ្ជាប់ការសម្រេចចិត្ត និងភាពជោគជ័យទៅលើវានោះទេ។ ចំពោះមុខ គឺអ្នកនឹងទទួលបានព្រឹត្តិការណ៍ដ៏រីករាយបំផុតមកតបស្នងការខិតខំប្រឹងប្រែងរបស់អ្នកក្នុងពេលនេះ។ អាស្រ័យេហតុនេះសូមកុំបោះបង់គម្រោងផែនការ កុំសង្ស័យចំពោះភាពជោគជ័យដោយមិនចាំបាច់។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមកុំបោះបង់ចោលផែនការរបស់អ្នកដើម្បីស្វែងរកការងារថ្មី ឬផ្លាស់ប្តូរវិសាលភាពនៃសកម្ម។ ប្រសិនបើអ្នកចូលទៅជិតបញ្ហានេះដោយស្វាហាប់ និងច្បាស់លាស់ គឺភាពជោគជ័យអាចធានាបាន។ ក្នុងនោះសូមលោកអ្នកបញ្ឈប់ការរិះគន់ចំពោះខ្លួនឯង ពីព្រោះអ្នកអាចដោះស្រាយបញ្ហាបានទាំងអស់ប្រសិនបើអ្នកឈប់បៀតបៀនចំពោះខ្លួនឯង ដោយការសង្ស័យដោយមិនចាំបាច់។ ទន្ទឹមនឹងនេះសូមលោកអ្នកកុំភ្លេចការសិក្សាស្រាវជ្រាវ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារទាំងឡាយរបស់អ្នកមានដំណើរការល្អប្រសើរ។ លោកអ្នកអាចធ្វើឲ្យមានភាពងាយស្រួលក្នុងផែនការអនុវត្តការងារ ក៏ដូចជាធ្វើឲ្យទទួលបានផលកាន់តែប្រសើរ។ ប៉ុន្តែភាពល្អប្រសើរថ្ងៃនេះផ្សារភ្ជាប់ជាមួយនឹងអត្តចរិក និងពាក្យសំដីរបស់អ្នកយ៉ាងខ្លាំង។ អ្នកអាចបង្កើតកំហុសអចេតនាដ៏ធ្ងន់ធ្ងរ ឬធ្វើឲ្យមានការអាក់អន់ក្នុងទំនាក់ទំនងបាន ដូច្នេះសូមគ្រប់គ្រងការគិតរបស់ខ្លួន។ កុំចូលរួមក្នុងការប្រជុំពិភាក្សាលើប្រធានបទដែលមិនទាក់ទងនឹងការងារស្នូលរបស់អ្នកឡើយ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ស្ថានភាពការងាររបស់អ្នកកំពុងប្រទះនូវភាពស្មុគ្រ ស្មាញ ដែលអាចរំខានទៅដល់លទ្ធផលសម្រេចចុងក្រោយដែលអ្នករំពឹងទុក។ ប៉ុន្តែបើទោះ បីជាយ៉ាងនេះក្តី លោកអ្នកនៅតែមានលទ្ធភាពអាចធ្វើការទៅបានតាមធម្មតា។ ចំពោះលុយ កាក់ ឋានៈតួនាទី មិនទាន់អាចទទួលបានទេនៅពេលនេះ ដូច្នេះសូមចំណាយពេលវេលា ធ្វើការងារ ជាជាងរំពឹងទុកលទ្ធផលដែលនៅឆ្ងាយ ឬដែលមិនចាំបាច់បំផុត។ ក្រៅពីនេះ អ្នកក៏ត្រូវត្រៀមខ្លួនឆ្លើយតបទៅនឹងស្ថានភាពប្រែប្រួលដែលនឹងអាចកើតឡើងផងដែរ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពរំលឹកដល់សកម្មភាពទាំង ឡាយណាដែលទាក់ទងនឹងរឿងលុយកាក់។ បញ្ហាហិរញ្ញវត្ថុ ឬលុយកាក់នឹងក្លាយជាភាពរឹងស្ទះដ៏សំខាន់នៅក្នុងពេលនេះ។ ក្នុងនោះដែរ អ្នកក៏ប្រហែលជាភ្លេចអនុវត្តការងារតាមលំដាប់ដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួន ឬការពន្យាពេលក្នុងការចែកចាយរបាយការណ៍ជាអាទិ៍។ យកល្អសូមលោកអ្នកផ្សារភ្ជាប់ការងារក្នុងថ្ងៃនេះជាមួយផែនការជានិច្ច។ ដោយ ឡែកសូមលោកអ្នកប្រុងប្រយ័ត្នបន្ថែមជាមួយនឹងការសម្រេចចិត្តដែលអាចនឹងរំខាន ទៅ ដល់ជោគជ័យធំក្នុងអាជីព។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់ដោះស្រាយបញ្ហាហិរញ្ញវត្ថុ។ កុំខ្លាចវិនិយោគក្នុងអាជីពរបស់ខ្លួនឯង តែការយកចិត្តទុកដាក់ដោយសមហេតុផលនឹងមិនធ្វើឲ្យលោកអ្នកមានទុក្ខព្រួយនោះទេ ដូច្នេះសូមកុំភ្លេចលើចំណុចនេះ។ ក្នុងនោះដែរ សូមបោះបង់បំណងដើម្បីបំពេញការងារច្រើនក្នុងពេលតែមួយ ហើយរំពឹងផលល្អប្រសើរ។ សូមជ្រើសរើសការងារតែមួយដែលអ្នកពេញចិត្ត ឬជាវិជ្ជាជីវៈរបស់ខ្លួន។ វាល្មមគ្រប់គ្រាន់ហើយប្រសិនបើអ្នកចំណាយពេលលើប្រធានបទសំខាន់។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកស្រុតចុះ។ ថ្ងៃនេះមិនគួរធ្វើទំនាក់ទំនងច្រើនពេកជាមួយថា្នក់លើ ឬចៅហ្វាយនាយ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតដើម្បីពិភាក្សាអំពីលទ្ធភាពនៃកំណើនអាជីព និងការកើនឡើងប្រាក់ឈ្នួលនោះទេ ដូច្នេះសូមលោកអ្នកចាប់ផ្តើមអនុវត្តផែនការច្នៃប្រឌិត។ បោះបង់ចោលការសង្ស័យ ណិងការព្រួយបារម្ភ ពីព្រោះលោកអ្នកកំពុងស្ថិតនៅក្នុងបរិយាកាស និងស្ថានភាពដ៏ត្រឹមត្រូវ។ ក្នុងនោះដែរ សូមព្យាយាមគិតគូរឲ្យបានត្រឹមត្រូវ ប្រមូលយកពត៌មានលំអិតនានា។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីពថ្ងៃនេះនឹងសន្យាថាទទួលបានជោគជ័យជាទីគាប់ចិត្ត។ លោកអ្នកក៏ទទួលបានការជួយជ្រោមជ្រែងយ៉ាងពេញទំហឹងពីមនុស្សនៅក្បែរខ្លួនផង ដូច្នេះគ្មានអ្វីត្រូវស្ទាក់ស្ទើរ និងភ័យខ្លាចនោះទេ។ ផ្ទុយពីស្ថានភាពល្អប្រសើរពីដខាងក្រៅ បញ្ហាចំបងរបស់អ្នកគឺខ្លួនឯង។ កុំសម្រាកមុនម៉ោង កុំខ្ជិលច្រអូស ឬមានការសង្ស័យច្រើន ហើយផ្លាស់ប្តូរការងារដោយងាយ។ ការខឹងសម្បារ នឹងក្លាយជាឧបសគ្គក្នុងការងាររបស់អ្នក។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកឲ្យដើរតាមគម្រោងផែនការដែលបានគ្រោងទុក។ លោកអ្នកអាចធ្វើឲ្យសម្រេចតាមគម្រោងការ ឬអាចបង្កើតសកម្មភាពការងារថ្មីបានតាមបំណង។ ប្រការរឹតតែសំខាន់អ្នកមានលទ្ធភាពធ្វើទំនាក់ទំនងតូចធំដែលមិនតម្រូវឲ្យជួយស្ថានភាពតានតឹងណាមួយឡើយ។ ប៉ុន្តែក្នុងពេលស្របគ្នា​មិនគួរព្យាយាមបង្ហាញពីសមត្ថភាពវិជ្ជាជីវៈរបស់អ្នកចំពោះអ្នកដទៃនោះទេ ពីព្រោះវាជាការគ្រប់គ្រាន់ហើយ ប្រសិនបើអ្នកទទួលខុសត្រូវលើការងាររបស់ខ្លួន។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ សូមលោកអ្នកកុំបដិសេធចំពោះការស្នើឲ្យទៅធ្វើដំណើរទស្សនកិច្ចលើផ្នែកអាជីវកម្ម។ លើសពីនេះទៅទៀត លោកអ្នកមានពេលវេលាគ្រប់គ្រាន់ដើម្បីគិត។ ក្នុងនោះសូមយកចិត្តទុកដាក់ចំពោះទំនាក់ទំនងជាមួយមនុស្សនៅក្នុងក្រុមការងារ។ ការទៅសួរសុខទុក្ខ ឬធ្វើអាស្រ័យល្អជាមួយមនុស្សរួមការងារទំនងជាចំណុចដ៏ពិសេសក្នុងការពន្លឿនលទ្ធភាពការងារ។ ក្រៅពីនេះ សូមប្រុងប្រយ័ត្នក្រែងមានគ្រោះ ជាការប៉ះទង្គិច ឬជំងឺដង្កាត់មួយចំនួន ដូច្នេះសូមរក្សាសុខភាពឲ្យបានល្អ។

ចំណាំៈ

ឆ្នាំទាំង៦ ជូត ខាល មមី រកា ច កុរ រាសីឡើងខ្ពស់ត្រដែត។ រាល់កិច្ចការទាំងអស់នឹងមានស្ថេរ ភាពបំផុត។ ក្នុងនោះ ការបណ្តាក់ទុនលើមុខរបរនឹងជួបលាភសំណាងធំ។  

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner