អភិបាលខណ្ឌចំការមន អញ្ជើញពិនិត្យស្ថានភាពទឹក និងសំរាម តាមមាត់ប្រឡាយបឹងត្របែក និងជុំវិញផ្សាររតនា ផ្លាហ្សា នៅសង្កាត់បឹងត្របែក
អត្ថបទដោយ៖
ជឹម ភារ៉ា
ភ្នំពេញ ៖ រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន កាលពីថ្ងៃអាទិត្យ ២កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ បានចុះពិនិត្យតាមមាត់ប្រឡាយបឹងត្របែក និងជុំវិញផ្សាររតនា ផ្លាហ្សា នៅសង្កាត់បឹងត្របែក ហើយក៏បានណែនាំដល់អាជីវករដែលលក់ដូរតាមមាត់ប្រឡាយឱ្យមានការវិចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ ដោយមិនត្រូវបោះសំរាមចូលទៅក្នុងប្រឡាយនោះទេ និងបានណែនាំដល់កន្លែងដេប៉ូដាក់សំរាម ជួយរៀបចំអោយមានសណ្ដាប់ធ្នាប់ នឹងអនាម័យ ដើម្បីជៀសវាងមានសំរាមធ្លាក់ចូលនៅក្នុងប្រឡាយ ។
ក្នុងឱកាសនោះមានការអញ្ជើញចូលរួមពីលោកអភិបាលរងខណ្ឌ, ប្រធាន-អនុប្រធានសណ្ដាប់ធ្នាប់ខណ្ឌ, ក្រុមហ៊ុន ស៊ិន ទ្រី និងមន្ត្រីពាក់ព័ន្ធ ៕ ដោយ ៖ ភារ៉ា និងប៊ុនធី
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕