ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ៖ គិតត្រឹមថ្ងៃទី២៨ ខែសីហា ការឈូសឆាយដីនៅតំបន់អភិវឌ្ឍរុនតាឯក បានចំនួន ៩៥ហិកតាហើយ
ភ្នំពេញ៖ យោងតាមប្រភពហ្វេសបុក ផ្លូវការ របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានបញ្ជាក់អោយដឹងថា គិតត្រឹមថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ការឈូសឆាយដីនៅតំបន់អភិវឌ្ឍរុនតាឯកសម្រាប់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ មកតាំងទីលំនៅថ្មី អនុវត្តដោយក្រុមការងាររបស់ក្រសួងបរិស្ថាន និងអាជ្ញាធរជាតិអប្សរាបានទំហំ ៩៥ហិកតា ។
ប្រភពបន្តថា ដោយឡែកការស្ថាបនាផ្លូវគ្រួសក្រហមដោយកងវិស្វកម្មតេជោ ហ៊ុន សែនសៀមរាប ក្នុងភូមិធម្មជាតិរុនតាឯក សម្រេចបានប្រវែង ២ ៨៥០ម៉ែត្រ ស្មេី ១៧,៨៧% នៃប្រវែងផ្លូវដែលត្រូវស្ថាបនាសរុប ១៦ ៦៨៧ ម៉ែត្រ។
ប្រភពហ្វេសបុក ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា ក៏បានបញ្ជាក់ឱ្យដឹងផងដែរ ក្រុមការងារជួយគាំទ្ររបស់ក្រសួងបរិស្ថាន តាមរយៈកម្លាំងសហគមន៍ចំនួន ៨៤នាក់ បានសំអាតដីនៅភូមិធម្មជាតិរុនតាឯក (តំបន់២ និងតំបន់៣) បានចំនួន ១៥ហិកតា ហើយដែលគិតរហូតត្រឹមថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២នេះ ការងារសំអាតដីសម្រេចបានចំនួនសរុប ៤៧ហិកតា ស្នើនឹង ៤១% ធៀបនឹងផ្ទៃដីដែលក្រសួងបរិស្ថានបាននឹងជួយគាំទ្រសំអាត ៕ ដោយ ៖ ង៉ាន់ ទិត្យ