ឯកឧត្ដម ហេង សួរ ជួបសំណេះសំណាលជាមួយសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា នៅប្រទេសជប៉ុន

(តូក្យូ, ប្រទេសជប៉ុន) ៖ ឯកឧត្តម ហេង សួរ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក -សមាជិកាគណបក្សប្រជាជនកម្ពុជា នៅប្រទេសជប៉ុន សរុបចំនួន ២៥០នាក់ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ។

ឯកឧត្ដម ទុយ រី ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសជប៉ុន បានជម្រាបជាសង្ខេបជូនអង្គពិធី អំពីលទ្ធផលដែលគណៈកម្មាធិការគណបក្សប្រចាំប្រទេសជប៉ុន សម្រេចបានក្នុងរយៈពេលកន្លងមកនេះ ជាពិសេសការខិតខំការពារផលប្រយោជន៍ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់សហគមន៍ខ្មែរនៅប្រទេសជប៉ុន ព្រមទាំងការជំរុញអ្នកវិនិយោគជនជាតិជប៉ុនឲ្យទៅវិនិយោគនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត។

ក្នុងឱកាសនោះ ឯកឧត្តម ហេង សួរ ក៏បានពាំនាំនូវការផ្តាំផ្ញើរ និងសេចក្តីនឹករឮកពីសំណាក់ លោក ហ៊ុន ម៉ាណែត ជូនដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជានៅប្រទេសជប៉ុន និង ប្រគល់បណ្ណសរសើរ និងលិខិតសរសើររបស់ ឯកឧត្តម ហ៊ុន ម៉ាណែត ជូនដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជានៅប្រទេសជប៉ុនចំនួន ៤០រូប និងបានពាំនាំនូវសេចក្តីថ្លែងអំណរគុណ និងការកោតសរសើរពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ជូនថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្សប្រចាំប្រទេសជប៉ុន ថ្នាក់ដឹកនាំសាខាគណបក្ស និងសកម្មជននៅប្រទេសជប៉ុនទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការពង្រីកនូវកេរ្តិ៍ឈ្មោះ និងកសាងបាននូវសមាជិកគណបក្សកាន់តែច្រើនឡើងៗនៅប្រទេសជប៉ុន ។

ជាមួយគ្នានោះ សមាជិក សមាជិកា នៃអង្គពិធីទាំងអស់បានចូលរួមពិសាអាហារសាមគ្គីជុំគ្នា ប្រកបដោយភាពស្និទ្ធស្នាល និងរីករាយក្រៃលែង និងបានផ្ញើរក្តីនឹករលឹក ការគោរពស្រលាញ់ ក៏ដូចជាសេចក្តីថ្លែងអំណរគុណចំពោះឯកឧត្តម ហ៊ុន ម៉ាណែត តាមរយៈ ឯកឧត្តម ហេង សួរ និងចង់ឃើញវត្តមានរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត នៅលើទឹកដីជប៉ុននាពេលឆាប់ៗនេះ៕ ដោយ /

(តូក្យូ, ប្រទេសជប៉ុន) ៖ ឯកឧត្តម ហេង សួរ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក -សមាជិកាគណបក្សប្រជាជនកម្ពុជា នៅប្រទេសជប៉ុន សរុបចំនួន ២៥០នាក់ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ។

ឯកឧត្ដម ទុយ រី ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសជប៉ុន បានជម្រាបជាសង្ខេបជូនអង្គពិធី អំពីលទ្ធផលដែលគណៈកម្មាធិការគណបក្សប្រចាំប្រទេសជប៉ុន សម្រេចបានក្នុងរយៈពេលកន្លងមកនេះ ជាពិសេសការខិតខំការពារផលប្រយោជន៍ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់សហគមន៍ខ្មែរនៅប្រទេសជប៉ុន ព្រមទាំងការជំរុញអ្នកវិនិយោគជនជាតិជប៉ុនឲ្យទៅវិនិយោគនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត។

ក្នុងឱកាសនោះ ឯកឧត្តម ហេង សួរ ក៏បានពាំនាំនូវការផ្តាំផ្ញើរ និងសេចក្តីនឹករឮកពីសំណាក់ លោក ហ៊ុន ម៉ាណែត ជូនដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជានៅប្រទេសជប៉ុន និង ប្រគល់បណ្ណសរសើរ និងលិខិតសរសើររបស់ ឯកឧត្តម ហ៊ុន ម៉ាណែត ជូនដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជានៅប្រទេសជប៉ុនចំនួន ៤០រូប និងបានពាំនាំនូវសេចក្តីថ្លែងអំណរគុណ និងការកោតសរសើរពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ជូនថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្សប្រចាំប្រទេសជប៉ុន ថ្នាក់ដឹកនាំសាខាគណបក្ស និងសកម្មជននៅប្រទេសជប៉ុនទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការពង្រីកនូវកេរ្តិ៍ឈ្មោះ និងកសាងបាននូវសមាជិកគណបក្សកាន់តែច្រើនឡើងៗនៅប្រទេសជប៉ុន ។

ជាមួយគ្នានោះ សមាជិក សមាជិកា នៃអង្គពិធីទាំងអស់បានចូលរួមពិសាអាហារសាមគ្គីជុំគ្នា ប្រកបដោយភាពស្និទ្ធស្នាល និងរីករាយក្រៃលែង និងបានផ្ញើរក្តីនឹករលឹក ការគោរពស្រលាញ់ ក៏ដូចជាសេចក្តីថ្លែងអំណរគុណចំពោះឯកឧត្តម ហ៊ុន ម៉ាណែត តាមរយៈ ឯកឧត្តម ហេង សួរ និងចង់ឃើញវត្តមានរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត នៅលើទឹកដីជប៉ុននាពេលឆាប់ៗនេះ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner