រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងអំពីការបញ្ចៀស ចរាចណ៍ បណ្ដោះអាសន្ននៅកំណាត់ផ្លូវ៦០ម៉ែត្រ ដើម្បីរៀបចំពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងទៅ ប្រជាពល រដ្ឋស្ដីពីការបញ្ចៀសចរាចរណ៍ យានយន្ត គ្រប់ប្រភេទជាបណ្ដោះអាសន្ន នៅកំណាត់មហាវិថី សម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ក្នុងពិធីបើក ការដ្ឋានសាងសង់ស្ពានអាកាស។

សេចក្តីជូនដំណឹងបានបញ្ជាក់ថា បងប្អូនប្រជា ពលរដ្ឋ ទាំងអស់ ដែលធ្វើដំណើរឆ្លងកាត់មហាវិថី សម្តេច តេជោ ហ៊ុន សែន(ផ្លូវ៦០ម៉ែត្រ) នៅថ្ងៃពុធទី៣១ ខែសីហា រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំពិធីបើកការដ្ឋាន សាង សង់ស្ពានអាកាស នៅចំណុចប្រសព្វមហាវិថី សម្ដេច តេជោ ប៊ុន សែន មហាវិថីព្រះមុនីវង្សជាមួយនឹងវិថី កងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) និងសាង សង់ស្ពានអាកាសនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៊ីជាមួយនឹងមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ២០០៤) ក្រោមអធិបតី ភាព ដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ។

ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាន នូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ សាធារណៈ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការបញ្ចៀស ចរាចរណ៍ និងផ្អាកចរាចរជាបណ្ដោះអាសន្នជុំវិញទីតាំង ប្រារព្ធពិធី ដោយមិនអនុញ្ញាតឱ្យយានជំនិះគ្រប់ប្រភេទ ឆ្លងកាត់កំណាត់មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ចាប់ពីចំណុចប្រសព្វមហាវិថី សម្តេច តេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្សជាមួយនឹងវិថីកង យោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) រហូតដល់ស្តុប ចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ជាមួយនឹងមហាវិថីអ្នកឧកញ៉ាមហាភក្តី សប្បុរិសភោគាធិបតី ប៊ុន នាង (ផ្លូវ៣០ម៉ែត្រ) រយៈពេលចំនួនបីថ្ងៃ ដើម្បីត្រៀមរៀបចំការងារ៕ ដោយ៖ ឆៃហួត និងប៊ុនធី
សូមជូនសេចក្តីជូនដំណឹង៖

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner