សមត្ថកិច្ចឃាត់ខ្លួន ជនពាក់ព័ន្ធចំនួន ២៩នាក់ ក្នុងការបង្ក្រាបបទល្មើស គ្រឿងញៀន ចំនួន ១០ករណី ទូទាំងប្រទេស ថ្ងៃទី២៨ ខែសីហាម្សិលមិញ
ភ្នំពេញ ៖ ជនសង្ស័យ ចំនួន ២៩ នាក់ ( ស្រី ៤ នាក់ ) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុង ប្រតិបត្តិការប ង្ក្រាទបទល្មើសគ្រឿងញៀន ចំនួន ១០ករណីនៅទូទាំងប្រទេសកាលថ្ងៃទី ២៨ ខែសីហាម្សិលមិញនេះ ។ ដូច្នេះសូមនិយាយថាទេចំពោះគ្រឿងញៀនគ្រឿងញៀន បំផ្លាញ់អនាគត់អ្នកនិងក្រុមគ្រួសារអ្នក.!
ក្នុងចំណោមជនសង្ស័យទាំងចំនួន២៩ នាក់រួមមាន ៖ ជួញដូរ៤ ករណីឃាត់៨ នាក់,ដឹក ជញ្ជូនរក្សាទុក២ករណីឃាត់២នាក់, បើកបរក្រោមឥទ្ធិពល១ ករណីឃាត់១ នាក់ , ប្រើប្រាស់ ៣ ករណីឃាត់១៨ នាក់( ស្រី ៤ នាក់ ) ។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី ២៨ ខែសីហា រួមមាន ៖ មេតំហ្វេតាមីន (Ice) = ៣៥,១៥ ក្រាមនិង ៦កញ្ចប់តូច ។
ជាលទ្ធផលខាងលើ៨ អង្គភាពបានចូលរួមបង្ក្រាប ៖ នគរបាល៨ អង្គភាព១ : មន្ទីរ ៖ ប្រើប្រាស់២ករណីឃាត់៤នាក់ ។ ២ :កំពង់ឆ្នាំង ៖ បើកបរក្រោមឥទ្ធិពល១ ករណីឃាត់ ១នាក់ ។ ៣ : កំពង់ស្ពឺ ៖ ជួញដូរ១ ករណីឃាត់៣ នាក់និងអនុវត្តន៍ដីកា ១ករណីចាប់១ នាក់ចាប់ យក Ice ០,៦៨ក្រាម ។ ៤ : ក្រចេះ ៖ ជួញដូរ១ ករណីឃាត់១ នាក់ចាប់យក Ice១កញ្ចប់តូច ។ ៥ : ពោធិ៍សាត់ ៖ ជួញដូរ ១ករណីឃាត់១ នាក់ចាប់យកIce ៣,២៧ ក្រាម ។ ៦: សៀមរាប ៖ ប្រើប្រាស់ ១ ករណីឃាត់ ១៤ នាក់ស្រី ៤នាក់ ។ ៧ : ព្រះសីហនុ ៖ ជួញដូរ ១ ករណីឃាត់ ៣ នាក់ចាប់យក Ice ៣១,២០ ក្រាម ។ ៨ : ត្បូងឃ្មុំ ៖ រក្សាទុក២ ករណីឃាត់ ២ នាក់ចាប់យក Ice ៥ កញ្ចប់តូច ៕ ដោយ៖ ឆៃហួតនិងប៊ុនធី