សហរដ្ឋអាមេរិកពង្រីកការដឹកជញ្ជូនអាវុធតាមផ្លូវទឹកដល់អ៊ុយក្រែន

វ៉ាស៊ីនតោន៖ មន្ត្រីមន្ទីរបញ្ចកោណបានប្រាប់កាសែត Washington Post ថា សហរដ្ឋអាមេរិកបានពង្រីកការដឹកជញ្ជូនសព្វាវុធទៅកាន់ប្រទេសអ៊ុយក្រែន តាមផ្លូវសមុទ្រ ចំពេលមានជម្លោះជាមួយរុស្ស៊ី។

លោកវរសេនីយ៍ឯក Steven Putthoff អនុប្រធានប្រតិបត្តិការនៅបញ្ជាការដ្ឋានដឹកជញ្ជូនអាមេរិក បាននិយាយថា នៅពេលដែលយើងចាប់ផ្តើមផ្តល់កាំភ្លើងយន្តដល់ពួកគេ យើងបានដឹងថា យើងនឹងត្រូវការគ្រាប់បន្ថែមទៀត។

ដូច្នេះ យើងអាចរៀបចំផែនការជាមុនបន្តិច ហើយបន្ទាប់មក យើងអាចចាប់ផ្តើមប្រើការដឹកជញ្ជូនតាមផ្លូវទឹកបន្ថែមទៀត ដើម្បីផ្តល់ការគាំទ្រ និងឲ្យសព្វាវុធទៅដល់ទីនោះ (អ៊ុយក្រែន)។

ការផ្លាស់ប្តូរវិធីសាស្រ្តដឹកជញ្ជូនរបស់មន្ទីរបញ្ចកោណ បានបង្ហាញពីដំណាក់កាលថ្មីនៅក្នុងជម្លោះនេះ ខណៈដែលអ៊ុយក្រែន និងដៃគូរបស់ខ្លួន ត្រូវដោះស្រាយសម្រាប់អ្វីដែលត្រូវបានគេរំពឹងថា នឹងជាសង្រ្គាមរ៉ាំរ៉ៃអាចអូសបន្លាយពេលច្រើនខែ និងអាចច្រើនឆ្នាំ។

ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីការពារជាតិអាមេរិកបានបដិសេធប្រាប់លម្អិតអំពីផ្លូវជាក់លាក់ ដែលមន្ទីរបញ្ចកោណប្រើដើម្បីចែកចាយសព្វាអាវុធទៅអ៊ុយក្រែន៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner