អភិបាលខេត្តកំពង់ស្ពឺ ផ្តាំផ្ញើគណៈអភិបាលស្រុកទើបនឹងចូលកាន់តំណែងថ្មីត្រូវបំពេញតួនាទីនិងភារកិច្ចឱ្យបានល្អ
កំពង់ស្ពឺ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីតែងតាំងលោក មុត ភន ឲ្យកាន់មុខតំណែងជាអភិបាលស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២២ នៅសាលប្រជុំ សាលាស្រុកសំរោងទង ។
ក្នុងឱកាសនេះឯកឧត្តម ផ្តផ្តាំផ្ញើដល់លោកអភិបាលស្រុកទើបនឹងចូលកាន់តម្លៃថ្មីត្រូវគោរពតួនាទីភារកិច្ច គោរពបទបញ្ជាផ្ទៃក្នុងរបស់ក្រសួងមហាផ្ទៃ-ខេត្ត-ស្រុក-ឃុំ និងរួមសាមគ្គីគ្នា ដើម្បីដោះស្រាយឲ្យប្រជាពលរដ្ឋរស់នៅក្នុងឃុំ ស្រុកមួយនេះ ប្រកប ដោយសុខដុមរមនា និងមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។ បន្តថែរក្សា និងពង្រឹងសន្តិភាព -ធ្នាប់សាធារណៈ-ស្ថិរភាពនយោបាយ-សន្តិសុខ និងសណ្តាប់ ។គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ឃុំ ត្រូវពង្រឹងការគ្រប់គ្រងសភាពការណ៍ តាមមូលដ្ឋាន ដើម្បីដាក់ចេញនូវវិធានការនានា សំដៅទប់ស្កាត់ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព នូវរាល់សកម្មភាព ឬ ការផ្សព្វផ្សាយព័ត៌មាន មិនពិត អំពីការញុះញ៉ង់អុចអាលប៉ុនប៉ងឱ្យមានអំពើហឹង្សា -ភាពចលាចល វឹកវរ អសន្តិសុខក្នុងសង្គម ពិសេសរាល់សកម្មភាពប៉ុនប៉ងផ្តួលរំលំរាជ រដ្ឋាភិបាលស្របច្បាប់ ។
ឯកឧត្តម បានបន្តទៀតថារាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ សំដៅបង្កើតភាពស៊ាំ ក្នុងសហគមន៍ នៅកម្ពុជា នេះជាការសម្រេចចិត្តយ៉ាងត្រឹមត្រូវ និងទាន់ពេលវេលារបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ជាប្រមុខក្នុងការកំណត់យកការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីការពារការឆ្លងរីករាលដាលជំងឺកូវីដ១៩ និងការឈានទៅរកប្រក្រតីភាពថ្មី នៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ព្រមទាំងស្តារសេដ្ឋកិច្ច និងសង្គមឱ្យងើបឡើងវិញជាបណ្តើរៗ។ ចំពោះមុខ អាជ្ញាធរស្រុក ឃុំត្រូវយកចិត្តទុកដាក់ក្នុងការចូលរួមអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការទប់ស្កាត់ ការឆ្លងរីករាលដាល ឱ្យបានម៉ឺងម៉ាត់ និងជាប្រចាំផងដែរ៕ដោយ៖ម៉ុន សំអាត