រាជធានីភ្នំពេញបង្កើនសំណង់ស្ពានអាកាស២ថ្មីទៀត ដើម្បីសម្រួលការស្ទះចរាចរណ៍ (Video Inside)

រាជធានីភ្នំពេញដែលមានមនុស្សច្រើន និងមានការកកស្ទះចរាចរណ៍ណែនណាន់តាន់តាប់ ជារៀងរាល់ថ្ងៃ បានកសាងបន្ថែមនូវសំណង់ស្ពានអាកាសចំនួន២ទៀត ដើម្បីការជួយសម្រួល ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ពិធីបុកគ្រឹះនៃការដ្ឋានកសាងស្ពានទាំង២កន្លែងនៅថ្ងៃទី៣១ សីហានេះ បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

បច្ចុប្បន្នស្ពានអាកាសចំនួន៦ ដែលបានសាងសង់រួចរាល់ក្នុងរាជធានី និងកំពុងប្រើប្រាស់ រួមមាន៖ ស្ពានអាកាសក្បាលថ្នល់, ស្ពានអាកាស៧មករា, ស្ពានអាកាសស្ទឹងមានជ័យ, ស្ពានអាកាស៥មករា, ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ និងស្ពានអាកាសរង្វង់មូលចោមចៅ។ ក្រៅពីនេះ ស្ពានអាកាសមួយទៀតដែលកំពុងសាងសង់ គឺស្ពានអាកាសលើផ្លូវ ជាតិលេខ៥ ដែលទើបបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២។

ភ្នំពេញក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ គឺជាទីក្រុងខ្មោចដែលគេបោះបង់ចោល…គ្មាន មនុស្សច្រើនរស់នៅ និងគ្មានសំណង់បុរី ឬផ្លូវខ្វែងខ្វាត់និងយានជំនិះច្រើនដូចបច្ចុប្បន្ន នេះ ទេ។ រាជធានីភ្នំពេញក៏ដូចជាប្រទេសកម្ពុជាទាំងមូល ទើបតែក្នុងជំនាន់សម័យដឹកនាំ សម្តេចតេជោសែននេះទេ ដែលបានធ្វើអោយប្រទេស អស់សង្គ្រាមស៊ីវិល និងបាននាំនាវាកម្ពុជាអភិវឌ្ឍន៍លើគ្រប់វិស័យថែមទៀត។ ក្នុងការជួយជំរុញការអភិវឌ្ឍន៍បន្ថែមនៅរាជធានីភ្នំពេញនេះទៀត សម្តេចតេជោហ៊ុនសែនបានថ្លែងនៅថ្ងៃទី៣១សីហាថា គេនឹងធ្វើសំណង់ស្ពាន៣ថែម ទៀត។

កម្ពុជាទើបតែក្នុងសម័យដឹកនាំរបស់សម្តេចតេជោសែនដែលមានសន្តិភាពពិតប្រាកដនេះទេ ដែលការអភិវឌ្ឍន៍នូវសំណង់នានាទាំងលើដីគោក, ក្នុងសមុទ្ទ នឹងតាមកន្លែងជាច្រើនដទៃទៀត បានរីករាលដាលជាច្រើន ដែលកម្ពុជានឹងរំពឹងជាកូននាគអាស៊ីមួយក្នុងពេលអនាគត។

ads banner