ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកហាក់មានបញ្ហាច្រើនក្នុងការធ្វើទំនាក់ទំនងជាមួយមជ្ឈដ្ឋានខាងក្រៅ ដូច្នេះសូមកុំទាន់ធ្វើកិច្ចការងារធំដុំពេក រក្សាអ្វីៗឲ្យស្ថិតនៅដដែលសិនទើបប្រសើរ។ លោកអ្នកអាចធ្វើរកស៊ីបាន គ្រាន់តែផលចំនេញគឺបានទាប។ ឳកាសការងារនៅមាន គ្រាន់តែស្ថានភាពជុំវិញហាក់កំពុងបង្ករបញ្ហាដល់អ្នក ប៉ុន្តែទោះបីយ៉ាងនេះក្តី សូមកុំបង្ខំខ្លួនខ្លាំងពេក ពិសេសកុំបា់ទឹកចិត្ត ឬដាក់កំហុសឲ្យខ្លួនឯងឡើយ។ ក្រៅពីនេះ លោកអ្នកអាចមានលទ្ធភាពវាយតម្លែហេតុការណ៍បានល្អ ដែលអាចជួយ សម្រួលការលំបាកបានយ៉ាងច្រើន។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ លោកអ្នកដែលប្រកបការងាររដ្ឋ ឯកជន នឹងទទួលបានភាពជោគជ័យល្អប្រសើរណាស់ ដូច្នេះសូមកុំមានភាពស្ទាក់ស្ទើរ ឬយកបរាជ័យក្នុងអតីតកាលមកបញ្ឈប់ដំណើររីកចម្រើនរបស់អ្នកឡើយ។ ចំណែកអាជីវករ ទទួលបានផលចំណេញជាច្រើន តែប្រយ័ត្នការបាត់បង់ដោយសារធ្វេសប្រហែសផ្នែកហិរញ្ញវត្ថុ។ អ្វីដែលត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតគឺការចាញ់បោកគេ។ ថ្ងៃនេះសូម្បីតែមនុស្សដែលអ្នកស្គាល់ ក៏ត្រូវស្តាប់ហើយ ពិចារណាច្រើនដងមុនជឿជាក់ដែរ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមុខរបរការងារ និងអាជីវកម្មកំពុងជួបនឹងស្ថានភាពមិនប្រាកដប្រជា លោកអ្នកហាក់ពិបាកក្នុងការសម្រេចចិត្តណាមួយឲ្យបានត្រឹមត្រូវខ្លាំងណាស់ ហេតុដូច្នេះសូមកុំចូលរួមប្រជុំ សម្រេចចិត្តលើការងារធំដុំ ឬការបណ្តាក់ទុនបើអាចផ្អាកបាន។ ប៉ុន្តែមិនត្រូវចុះចាញ់នឹងស្ថានភាពនេះឡើយ អ្វីៗជាស្ថានភាពបណ្តោះអាសន្នប៉ុណ្ណោះ លោកអ្នកនឹងមានលទ្ធភាពកែប្រែវាបានក្នុងអនាគតឆាប់ៗនេះ។ ក្រៅពីនេះ សូមប្រុងប្រយ័ត្នបំផុតរឿងដើមចុងក្នុងកន្លែងការងារ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរអាជីវកម្ម និងកិច្ចការងារនានាអាចនឹងសម្រេចទៅបានដោយងាយស្រួល។ ថ្ងៃនេះលោកអ្នកអាចទទួលបានរង្វាន់ ឬសំណាងធំពីមនុស្សក្នុងរង្វង់ការ​ សេចក្តីនេះមិនបានកំណត់ថាអាមិត្តរួមកការងារ ឬថ្នាក់លើនោះទេ។ ចំពោះបញ្ហាតិចតួចដែលអាចនឹងកើតឡើងសូមព្យាយាមដោះស្រាយ ហើយកុំទុកដល់ស្អែក​។ ចំណែកមនុស្សច្រណែន និន្ទាលោកអ្នក ហាក់ដូចជាបាក់បបខ្លបខ្លាចមិនហ៊ានយារយីអ្នកនោះទេ ដូច្នេលោកអ្នកគួរចំណាយពេលធ្វើការ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកទទួលបានសញ្ញាណវិជ្ជមានលើផ្នែកហិរញ្ញវត្ថុ និងការជឿទុកចិត្តខ្ពស់ពីមនុស្សជុំវិញខ្លួន ដូច្នេះសូមព្យាយាមចាប់យកឳកាសនានាដែលខិតមកជិតលោកអ្នក។ អ្វីដែលអ្នកគួរយកចិត្តទុកដាក់ខ្ពស់គឺការបង្កើត និង ការគ្រប់គ្រងគម្រោងផែនការ។ ដោយឡែក លោកអ្នកមានមនុស្សផ្ទុយភេទចាំថែរក្សាការពារ និងជួយជ្រោមជ្រែង ដូច្នេះសូមចែករំលែកភាពស្មោះត្រង់ និងគំនិតវិជ្ជមានជានិច្ច។ លើសពីនេះ លោកអ្នកទទួលបានអំណោយផលក្នុងការគ្រប់គ្រងស្ថានការណ៍ និងការដោះ ស្រាយ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអ្នកអាចនឹងទទួលបានផលចំណេញក្នុងអាជីវកម្ម និងភាពជោគជ័យក្នុងការងារយ៉ាងខ្លាំង។ សកម្មភាពវិជ្ជមាននានាស្ថិតក្នុងដំណើរការរបស់អ្នក ដូច្នេះគ្មានអ្វីត្រូវព្រួយបារម្ភឡើយ។ ប៉ុន្តែក៏ត្រូវរៀនស្តាប់មតិយោបល់អ្នកជុំវិញខ្លួនផង ដើម្បីកុំឲ្យខាតបង់ផលលាភ ប៉ុន្តែកុំជឿទុកចិត្តអ្វីដោយងាយ។ ស្តាប់ ហើយគិតឲ្យបានច្រើន វាយតម្លៃស្ថានភាពឲ្យបានត្រឹមត្រូវ និងកុំនិយាយបំផ្លើសការពិត។ ចូររក្សាចិត្តគំនិតរបស់ខ្លួន និងកុំដាក់គំនាបលើខ្លួនឯងជ្រុលពេក។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកមានមនុស្សច្រណែន ក្នុងរង្វង់អាជីវកម្ម និងការងារ ប៉ុន្តែអ្នកទាំងនោះក៏ជាចលករធ្វើឲ្យលោកអ្នកចម្រើនលូតលាស់ផងដែរ។ ជៀសវាងពិភាក្សា ឬធ្វើការងារជាមួយមនុស្សដែលអ្នកមិនស្គាល់ច្បាស់ ឬមនុស្សដែលមានសំដិផ្អែម តែបង្កប់បំណងមិនល្អ។  ពេលវេលាសំណាងរបស់អ្នក គឹនៅពេលរសៀល ប៉ុន្តែប្រសិនបើអ្នកចង់សម្រេចចិត្ត ឬចាប់ផ្តើមការងារតាំងពីព្រឹកក៏មិនមានអ្វីខុសទាស់ដែរ។ ប្រការសំខាន់ដែលអ្នកត្រូវចងចាំ គឺសូមកុំធ្វើការប្រថុយប្រថានក្នុងការអនុវត្តការងារ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ស្ថានភាពការងារ និងអាជីវកម្មរបស់អ្នកស្ថិតនៅចន្លោះកណ្តាលរវាងជោគជ័យ​​ និងបរាជ័យ ដូច្នេះសូមព្យាយាមកែប្រែស្ថានការណ៍ដោយអាកប្បកិរិយា និងពាក្យសំដីសមរម្យ។ លោកអ្នកគួរតែប្រុងប្រៀបរៀបចំគម្រោងផែនការជាថ្មី លោកអ្នកត្រូវតែធ្វើអ្វីឲ្យបានរហ័សជាងដៃគូប្រជែងរបស់អ្នក។ កុំបាក់ទឹកចិត្តប្រសិនបើលោកអ្នកបរាជ័យ។ ក្រៅពីនេះ លោកអ្នកមិនអាចធ្វើការប្រថុយប្រថានលើហេតុការណ៍អ្វី ឡើយ សូមធ្វើការពិភាក្សាផ្តោះផ្តងយោបល់ និងសុំជំនួយប្រសិនបើអ្នកជួបការលំបាក។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។  លុយកាក់ ឳកាសការងារ ព្រមទាំងលាភសក្ការៈហូរចូលពេញមួយថ្ងៃ។ ពេលវេលាថ្ងៃនេះល្អខ្លាំងណាស់ ហើយមានរយៈពេលយូរទៀតផង ដូច្នេះលោកអ្នកអាចសម្រេចចិត្តធ្វើអ្វីនៅពេលណាក៏មិនជំទាស់ឡើយ។ លោកអ្នកមានមនុស្សគាំទ្រច្រើន ប៉ុន្តែក៏ទទួលបានពាក្យចចាមអារ៉ាមច្រើនដែរ ដូច្នេះអ្វីដែលអ្នកត្រូវឆ្លើយតប គឺភាពស្ងប់ស្ងៀម និងគួរយកចិត្តទុកដាក់សោះឡើយ។ សូមអនុវត្តការងារដោយភាព អត់ធ្មត់ និងប្រើប្រាស់ពត៌មានក្នុងការសម្រេចចិត្តជានិច្ចទើបជាការល្អប្រសើរបំផុត។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរការងារសម្រេចផលផ្លែផ្កាជាទីគាប់ចិត្តណាស់។​ ថ្ងៃនេះសំណាងរបស់លោកអ្នក នាំមកឲ្យដោយមិត្តចាស់ ប៉ុន្តែសូមកុំប្រញាប់ប្រញាលអបអរសាទរពេក ធ្វើយ៉ាងណាកុំវាយស្មៅបង្អើលពស់។ អ្វីៗគួរតែស្ថិតក្នុងដំណើរការស្ងប់ស្ងៀមជាធម្មតា។ ថ្ងៃនេះលោកអ្នកមានមនុស្សជាច្រើនគាំទ្រ និងចូលចិត្តអាកប្បកិរិយារបស់អ្នកណាស់ ដូច្នេះសូមចេះទាញផលប្រយោជន៍ពីស្ថានភាពវិជ្ជមានដែលអ្នកមានក្នុងពេលនេះ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ី និងកិច្ចការងារមានដំណើរការល្អណាស់។ ថ្ងៃនេះលោកអ្នកដែលប្រកបរបរអាជីវកម្ម នឹងទទួលបានផលចំណេញច្រើនលើសពីការរំពឹងនោះ ចំណែកដៃគូក៏ពេញចិត្តនឹងការសម្រេចចិត្ត និងគម្រោងផែនការរបស់អ្នកខ្លាំងផងដែរ។ ដោយឡែក ពេលវេលាល្អសម្រាប់ការសម្រេចចិត្តលើកិច្ចការនានា ចូរជ្រើសរើសពេលព្រឹក ចំណែកពេលរសៀលសូមជៀសវាងធ្វើកិច្ចការធំ។​ ក្រៅពីនេះ សូមកុំទាន់ប្រើប្រាស់លុយ កាក់ច្រើនពេក ពីព្រោះស្ថានភាពនេះមិនមែនជាពេលវេលាល្អសម្រាប់អ្នកប្រើប្រាស់លុយ កាក់ច្រើនពេកនោះទេ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលសម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុ និងពាណិជ្ជកម្ម។ ដូច្នេះសូមព្យាយាមទាញយកប្រយោជន៍ជាអតិបរមាពីស្ថានភាព។ ថ្ងៃនេះលោកអ្នកអាចមានបញ្ហាខ្លះៗ ប៉ុន្តែមិនតត្រូវឆ្លើយតបនឹងការវាយប្រហាររបស់មិត្តរួមការងារ និងអតិថិជនឡើយ។ នៅពេលល្ងាចអ្វីៗនឹងមានដំណើរការជាប្រក្រតីវិញ ដូច្នេះមិនមានហេតុផលធ្វើឲ្យអ្នកព្រួយបារម្ភទេ។ ក្រៅពីនេះសូមលោកអ្នកកុំចូលរួមក្នុងបញ្ហាជម្លោះឲ្យសោះ ពីព្រោះជម្លោះថ្ងៃនេះមានសភាពធំ ដែលនៅបន្តស្លាកស្នាមយូរ និងក៏អាចប៉ះពាល់ ទៅដល់ស្ថានភាពការងារខ្លាំងផងដែរ។

ចំណាំៈ

ឆ្នាំទាំង៤ ថោះ រោង​ វក រកា រាសីឡើងខ្ពស់ត្រដែត។ លាភសក្ការៈទាំងលុយកាក់ ឳកាសការងារ និងសេចក្តីសុខក្សេមក្សាន្តនឹងកើតឡើងចំពោះអ្នក។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner