ប្រជាជនបង់ក្លាដែសជាច្រើនគ្រួសារស្នើដល់UNឱ្យស៊ើបអង្កេតលើករណីសាច់ញាតិបាត់ខ្លួនដោយបង្ខំ
អត្ថបទដោយ៖
AMS OneMinute
ប្រជាជនបង់ក្លាដែសជាច្រើនគ្រួសារស្នើដល់UNឱ្យស៊ើបអង្កេតលើករណីសាច់ញាតិបាត់ខ្លួនដោយបង្ខំ ខណៈរដ្ឋាភិបាលបង់ក្លាដែសបានបដិសេធចំពោះការចាប់ពង្រត់ជាប្រព័ន្ធដែលបានធ្វើឡើងដោយកងសន្តិសុខក្នុងអំឡុងការតវ៉ាមួយ។
ក្រុមសិទ្ធិមនុស្សចោទកងកម្លាំងសន្តិសុខថា បានសម្លាប់មនុស្សប្រហែល ២ ៥០០នាក់ដោយខុសច្បាប់ ដែលភាគច្រើនជាឥស្សរជនប្រឆាំងឆ្នើមៗ ចាប់តាំងពីលោកស្រីនាយករដ្ឋមន្ត្រី Sheikh Hasina ឡើងកាន់អំណាចនៅក្នុង២០០៩។
មនុស្សរាប់រយនាក់ផ្សេងទៀតត្រូវបានបាត់ខ្លួន ដោយអ្នកខ្លះត្រូវបានឃុំខ្លួនជាសម្ងាត់អស់រយៈពេលច្រើនឆ្នាំនៅក្នុងពន្ធនាគារនៅក្បែរមូលដ្ឋានយោធា – Anadolu Agency