តម្លៃប្រេងសាំងធម្មតានៅថេរ ប៉ុន្តែប្រេងម៉ាស៊ូតកើន (Video Inside)
តម្លៃប្រេងសាំងគឺនៅថេរ និងតម្លៃប្រេងម៉ាស៊ូត គឺមានការកើនឡើងថែមទៀត សម្រាប់ក្នុង ការលក់រយៈពេល១០ថ្ងៃខាងមុខនេះ។
យោងតាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២នេះ គឺប្រេងសាំងធម្មតា មានតម្លៃ៤ពាន់៧០០រៀលក្នុង១លីត្រ ដែលតម្លៃនេះគឺនៅថេរ បើធៀបទៅការលក់រយៈពេល១០ ថ្ងៃមុន…ចំណែកប្រេងម៉ាស៊ូត មានតម្លៃចំនួន៥ពាន់៥០០រៀល ក្នុង១លីត្រ ដែលតម្លៃនេះបានកើនមកវិញចំនួន៤០០រៀល បើធៀបទៅនឹងការលក់រយៈពេល១០ថ្ងៃ មុន។
ដោយឡែកតម្លៃប្រេងស៊ុបពែ័រមិនបានកំណត់ក្នុងតារាងក្រសួងពាណិជ្ជកម្មទេ ប៉ុន្តែតម្លៃលក់ តែងតែខ្ពស់ជាង តម្លៃប្រេងសាំងធម្មតា។ នៅថ្ងៃនេះប្រេងសាំងស៊ុបពែ័រ តាមស្ថានីយ៍ខ្លះ គឺ មានតម្លៃចំនួន ៥ពាន់ ១០០រៀល , និងកន្លែងខ្លះតម្លៃចំនួន៥ពាន់១៥០រៀល ក្នុងមួយលីត្រ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថារាជរដ្ឋាភិបាលបានព្យាយាមជួយទប់លំនឹងតម្លៃ ប្រេងដើម្បីជួយសម្រួលជីវភាពរបស់ប្រជាពលរដ្ឋ។
សូមជម្រាបថារាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច ៦ចុច៥សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។