ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលសម្រាប់ការបញ្ចប់ប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការអចលនទ្រព្យ។ លោកអ្នកដែលធ្វើជំនួញនឹងទទួលបានភាពរីកចម្រើនទ្វេរដង។ ក្រៅពីនេះប្រសិនបើអ្នកមានបំណងចង់បណ្តាក់ទុន បង្កើតមុខរបរថ្មី នោះវេលាថ្ងៃនេះនឹងនាំមង្គលដល់អ្នក។ ចំពោះ លោកអ្នកប្រកបការរដ្ឋ និងឯកជនអាចនឹងសម្រេចរាល់ការងារដែលដាក់ចេញ ព្រមទាំងទទួលបានការជឿទុកចិត្តពីមនុសស្សក្នុងរង្វង់ការងារ។ នៅរវាងពេលរសៀល អ្នកក៏អាចទទួលបានដំណឹងសម្រាប់ការអភិវឌ្ឍន៍ការងារផងដែរ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីពរបស់លោកអ្នកមានដំណើរការជាប្រក្រតី ចំណែកផលរំខាន ហើយគ្មានសញ្ញាណនៃបញ្ហាឡើយ។ សម្រាប់អ្នកប្រកបអាជីវកម្មសូមប្រុងប្រយ័ត្នចំពោះការភ្លេចភ្លាំង ឬការសន្យាជាមួយដៃគូជំនួញរបស់ខ្លួន។​ ក្នុងនោះប្រសិនបើអ្នកមានផលលំបាក ការពិភាក្សាជាចំណុចសំខាន់បំផុតក្នុងពេលនេះ។ ទន្ទឹមនឹងនោះ អ្នកក៏មិនបាច់ត្រូវប្រុងប្រយ័ត្នច្រើនពេកដែរ អ្វីៗស្ថិតក្នុងដំណើរការល្អ និងគួរជាទីទុកចិត្ត។ ដោយឡែក កុំស្ទាក់ស្ទើរលើការបំពេញការងារ ព្រោះអ្នកមានលទ្ធភាពគ្រប់គ្រាន់ ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ មុខរបររកស៊ីរបស់លោកកំពុងមានកំរិតរីកចម្រើនខ្លាំង ផលរំខានក៏មិនជួបប្រទះ ហើយការជឿទុកចិត្ត និងទំនុកបម្រុងពីមនុស្សក្នុងក្រុមការងារ ឬដូចជាជំនួញជឿទុកចិត្តគំនិតយោបល់ និងការសម្រេចចិត្តរបស់អ្នកខ្លាំងណាស់។ លោកអ្នកអាចធ្វើអ្វីៗគ្រប់យ៉ាងបាន ដោយគ្មានផលរំខានអ្វីដែលគួរឲ្យកត់សម្គាល់ទេក្នុងពេលនេះ។ លើសពីនេះ សូមលោកអ្នកបន្តធ្វើការងារទាំងឡាយ ប្រកបដោយគុណភាព នឹងស្ថិតក្រោមគម្រោងជានិច្ច។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។  ការងារ និងមុខរបររកស៊ីជួញដូរហាក់មិនទទួលបានលទ្ធផលធំដុំទេ ប៉ុន្តែលោកអ្នកនៅតែមានឳកាសសម្រាប់រកប្រាក់ចំណូល ប្រសិនបើអ្នកមិនបោះបង់ការព្យាយា។ អ្នកត្រូវបោះបង់គំនិតអវិជ្ជមាន បើមិនដូច្នេះអ្នកនឹងទទួលអារម្មណ៍ប៉ះពាល់ធ្ងន់ធ្ងរ ហើយក៏ជះឥទ្ធិពលដល់ការងារផងដែរ។ ដោយឡែក ប្រសិនបើអ្នកចង់ផ្លាស់ប្តូរការងារ ​ឬផ្លាស់ប្តូរទម្រង់អនុវត្ត ប្រហែលជាថ្ងៃនេះមិនមែនជាពេលវេលាសក្តិសមនោះទេ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកមានមនុស្សច្រណែន ក្នុងរង្វង់អាជីវកម្ម និងការងារ ប៉ុន្តែអ្នកទាំងនោះក៏ជាចលករធ្វើឲ្យលោកអ្នកចម្រើនលូតលាស់ផងដែរ។ សូមលោកអ្នកព្យាយាមកែប្រែភាពអវិជ្ជមានតិចតួចក្នុងពេលនេះ ជាចំណុចដែលអ្នកត្រូវកែប្រែ ក៏ដូចជាឆក់យកឳកាសសម្រាប់ភាពរីកចម្រើននៃការងាររបស់អ្នកវិញ។ ច្រានចោលគំនិតទាំងឡាយ ដែលធ្វើឲ្យប៉ះពាល់អារម្មណ៍របស់លោកអ្នក ត្រូវចងចាំថាលោកអ្នកមានលទ្ធភាពដោះស្រាយរាល់ផលលំបាកនានាដោយវិជ្ជមាន និងងាយស្រួល។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងអាចឃើញថានឹងទទួលបានផលចំណេញច្រើនសម្រាប់មុខរបរអាជីវកម្ម ចំណែកលោកអ្នកដែលប្រកបការងាររដ្ឋឯកជន និងទទួលការជឿទុកចិត្ត ព្រមទាំងឳកាសរីកចម្រើនក្នុងកិច្ចការងារយ៉ាងល្អប្រសើរណាស់។ ហេតុដូច្នេះ សូមព្យាយាមបង្ហាញពីសមត្ថភាពច្នៃប្រឌិតរបស់អ្នកឲ្យកាន់តែខ្លាំង។ មានបញ្ហាតូចតាចមួយចំនួននឹងកើតឡើង ប៉ុន្តែទាំងអស់នេះគឺនឹងស្ថិតក្រោមការឆ្លើយតបរបស់អ្នក ដូច្នេះមិនមានអ្វីគួរឲ្យបារម្ភនោះទេ គឺអ្នកអាចកែខៃបាន។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះ អ្នកនឹងទទួលបានដំណឹងល្អទាក់ទងនឹងអាជីព ឬតំណែងការងារ។ ក្នុងនោះសំណាងរបស់លោកអ្នកកើតឡើងច្រើនក្នុងរយៈពេលនេះ ហេតុដូច្នេះសូមរក្សាពាក្យសំដី និងអាកប្បកិរិយាល្អក្នុងកំរិតអតិបរមា​។ ជៀសវាងមតិរិះគន់ ជម្លោះ ឬការពិភាក្សាទាំងឡាយណាដែលអាចរំខានដល់ភាពជោគជ័យ និងសេសចក្តីសុខរបស់អ្នក និងមនុស្សនៅជុំវិញខ្លួន។ លើសពីនេះ លោកអ្នកមានលទ្ធភាពក្នុងការបំពេញការងារ ការយល់ដឹងពីបញ្ហា ព្រមទាំងវិធីសាស្រ្តដោះស្រាយ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានសញ្ញាណនៃភាពរីករាយ និងភាពរីកចម្រើនលូតលាស់ចំពោះរាល់ការងារទាំងឡាយដែលអ្នកកំពុងអនុវត្ត។ ក្នុងនោះសូមលោកអ្នកគិតគូរអំពីទស្សនៈវិស័យបង្កើតវិជ្ជាជីវៈ បើលោកអ្នកអាចធ្វើបាននោះភាពជោគជ័យធំនឹងកើតឡើងក្នុងពេលខាងមុខដ៏ខ្លីនេះ។ លោកអ្នកនឹងមានឳកាសផ្លាស់ប្តូរស្ថានភាពអាជីពទៅតាមការពេញចិត្តរបស់អ្នក។ ក្រៅពីនេះ សូមមានចិត្តអត់ធ្មត់ក្នុងការស្វែងរកដំណោះស្រាយល្អបំផុត ចំពោះភារកិច្ចការងារ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីវកម្ម កិច្ចការងារផ្សេងៗមានដំណើរការល្អ ប៉ុន្តែ មិនត្រូវដាក់ការសង្ឃឹមលើថ្ងៃនេះហួសពេកនោះទេ។ អ្នកគួរចំណាយពេលសមស្របមួយក្នុងការគិតគូរ និងរៀបចំគម្រោងផែនការការងារក្នុងពេលអនាគត។ ពិសេសគួរយកចិត្តទុកដាក់លើគម្រោងចាយវាយ ពីព្រោះស្ថេរភាពហិរញ្ញវត្ថុរបស់អ្នកកំពុងស្ថិតក្នុងកំរិតមួយដែលត្រូវការការយកចិត្តទុកដាក់ខ្ពស់។ ដោយឡែក សូមកុំមានចិត្តទន់ទោរទៅនឹងហេតុការណ៍ខាងក្រៅដែលបានកើតឡើង។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងាររបស់អ្នកហាក់កំពុងជួបប្រទះនូវបញ្ហាប្រឡាក់ក្រឡាមួយចំនួន ដែលធ្វើឲ្យលំបាកក្នុងការសម្រេចផលល្អប្រសើរក្នុងពេលនេះ។ ទន្ទឹមនឹងនោះ​ ថ្ងៃនេះកំហឹងនៅកៀកនឹងអ្នក ដូច្នេះចូរបោះបង់រឿងរ៉ាវតូចតាចចោលឲ្យអស់ ហើយរៀនអនុគ្រោះឲ្យបានច្រើន។ ក្នុងនោះក៏ត្រូវគ្រប់គ្រងអារម្មណ៍ កុំឲ្យគេចាប់ថ្នាក់ភាពអវិជ្ជមាន និងភាពទន់ខ្សោយរបស់អ្នក។​ លើសពីនេះ សូមប្រុងប្រយ័ត្នពីព្រោះអ្នកអាចក្លាយជាជនរងគ្រោះ នៃឧបាយកលរបស់អ្នកដទៃ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារ និងអាជីវកម្មរបស់អ្នកទទួលបានការកត់សម្គាល់ និងគាំទ្រច្រើនពីមនុស្សនៅជុំវិញខ្លួន ដូច្នេះលោកអ្នកនឹងមានសំណាងទ្វេរដងពីការងារដែលអ្នកកំពុងប្រតិបត្តិក្នុងថ្ងៃនេះ។ ដោយឡែក អ្នកនឹងទទួលបានទ្រព្យសម្បត្តិ និងមុខតំណែងការងារយ៉ាងរឹងមាំ ដូច្នេះលោកអ្នកគ្មានអ្វីដែលត្រូវបារម្ភនោះទេ។ ហើយប្រសិនបើអ្នកគ្មានគម្រោងយុទ្ធសាស្រ្តទៀតនោះ ការងាររបស់អ្នកនឹងមានផលលំបាកទៅវិញ។ ដោយឡែក លោកអ្នកមានអំណោយផលក្នុងការយល់ដឹងពីបញ្ហា។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ សូមប្រយ័ត្នលើកិច្ចការងារ និងអាជីវកម្ម ព្រោះស្ថានភាពកំពុងមិនសូវច្បាស់លាស់។​ ចូរសូមគិតគូរផលចំណេញខាត​ឲ្យបានម៉ត់ចត់ ហើយកុំចុះហត្ថលេខាដាច់ខាតប្រសិនបើអ្នកមានមន្ទិលលើកិច្ចការនេះ។ ប៉ុន្តែអ្នកក៏មិនគួរជាមនុស្សសង្ស័យច្រើន ពីព្រោះក្នុងរយៈពេលល្ងាចលោកអ្នកនឹងទទួលបានភាពធូរស្រាល ឬដែលអាចនឹងអាចកែប្រែស្ថានការណ៍លំបាកបាន។ ក្នុងនោះ បើទោះបីភាពជោគជ័យ និងបរិយាកាសរីករាយហាក់មានតិចតួច សូមកុំបាក់ទឹកចិត្ត តែត្រូវជឿជាក់លើខ្លួន​ឯង។

ចំណាំៈ

ឆ្នាំទាំង៦ ជូត ខាល ម្សាញ់ មមី មមែ ច រាសីឡើងខ្ពស់ត្រដែត។ ការចាប់ផ្តើមអាជីវកម្ម ឬការ បណ្តាក់ទុននៅពេលនេះមានដំណើរការល្អបំផុត។ លាភសំណាងនឹងកើតឡើងធំសម្រាប់ អ្នក។  

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner